រង្វង់​មូល​ស្វាយ​ធំ​ខេត្ត​សៀមរាប រំលេច​រូបរាង​យ៉ាង​ស្រស់​ស្អាត​បង្កប់​អត្តសញ្ញាណ​ជាតិ

សង្គម​និង​សេដ្ឋកិច្ច

ក្រៅពីគម្រោងសាងសង់ផ្លូវ៣៨ខ្សែ ដែល​បាន​បញ្ចប់​នៅ​ខេត្តសៀមរាប ការ​រៀបចំ​ស្ថាបនា​​រង្វង់មូល​ដ៏ធំមួយ​នៅចំណុចផ្សារស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគង ដែល​ជា​ចំណុច​ព្រំ​ប្រទល់​នៃស្រុកប្រាសាទបាគង និងក្រុងសៀមរាប និងជាចំណុចប្រសព្វនៃផ្លូវវាងក្រុង​បាន​រួចរាល់​រំលេច​រូបរាង​យ៉ាង​ស្រស់ស្អាត​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសាងសង់​រង្វង់មូល​ស្វាយ​ធំ​នេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ហើយ​ក៏​យកចិត្តទុកដាក់​លើការ​ប្រើប្រាស់​អត្តសញ្ញាណ​ជាតិ​ ដោយ​បាន​រចនា​ដោយ​ផ្ការំដួល​នៅចំ​កណ្តាល​ពណ៌​លឿងទាក់​ភ្នែក​អ្នក​ដំណើរ​ផង​ដែរ។