ភ្ញៀវ​ទេសចរ​ជាង ៣៣ ម៉ឺន​នាក់​ចេញ​ដើរ​កម្សាន្ត​នៅ​ចុង​សប្តាហ៍​នេះ

សង្គម​និង​សេដ្ឋកិច្ច

ទោះបីបុណ្យចូលឆ្នាំបញ្ចប់ តែនៅមានអ្នកដើរកម្សាន្តច្រើន។ នេះ​បើតាម​លោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញអំពីស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបាន​ឲ្យ​ដឹង​ថា នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប ៣២៧ ២៧០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន​៣១១ ៥៥១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១៥ ៧១៩នាក់។

បើ​តាម​លោក​រដ្ឋមន្រ្តី បើទោះបីពិធីបុណ្យចូលឆ្នាំបានបញ្ចប់ក៏ដោយ តែនៅមានប្រជាពលរដ្ឋបន្តដើរកម្សាន្តសប្បាយច្រើន។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៥៤,៨៣៨នាក់ ខេត្តបាត់ដំបង ៤១,៦៦៧នាក់ ខេត្តពោធិ៍សាត់ ៣០,៩៦០នាក់ រាជធានីភ្នំពេញ ៣០,៨៩៥នាក់ ខេត្តកំពត ២៦,៦៤៤នាក់ ខេត្តកែប ២៥,២៨៥នាក់ ខេត្តសៀមរាប ២២,៦៩៣នាក់។

​ចំនួនភ្ញៀវប្រមាណជិត ៣៣ ម៉ឺននាក់នាចុងសប្តាហ៍នេះ នៅតែជាចំនួនមួយច្រើនធៀបនឹងចុងសប្តាហ៍ធម្មតាដែលពុំមានពិធីបុណ្យជាតិ ដែលមានចំនួនជាមធ្យមក្នុងចន្លោះ២០-២៥ម៉ឺននាក់៕