កំពង់ផែ​ទឹកជ្រៅ​ខេត្ត​កំពត នឹង​បើ​កការដ្ឋាន​សាងសង់នៅដើម​ខែ​ឧសភា

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​បាន​ឲ្យ​ដឹង​ថា កំពង់ផែ​ទឹកជ្រៅ​ខេត្ត​កំពត​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ ០៥ ឧសភា ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​លោក​រដ្ឋមន្រ្តី​ ស៊ុន ចាន់ថុល បាន​បញ្ជាក់​​ថា កំពង់ផែ​ខេត្ត​ព្រះសីហនុ​មាន​ភាព​កក​ណែន ដួច្នេះ​ការអភិវឌ្ឍ​កំពង់ផែ​ទឹកជ្រៅ​មួយ​ទៀតនៅខេត្តកំពត នឹង​ជួយ​​សម្រួល​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញ​ចូល។

​លោក សយ ស៊ីណុល ប្រធានមន្ទីទេសចរណ៍ខេត្តកំពតបាន​ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​​ស្ដីពី «វឌ្ឍនភាព និង​ទិសដៅ​ការងារបន្ដរបស់រដ្ឋបាលខេត្តកំពត» កាលពី​ថ្ងៃទី០៨ ខែឧសភា ឆ្នាំ​២០២០​ថា កំពង់ផែ​ទឹកជ្រៅ​នេះ​ អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ឯកជន។

គម្រោង​កំពង់ផែទឹកជ្រៅនេះ គឺជាការបណ្ដាក់ទុនរួមរវាងក្រុមហ៊ុនចិន Guangxi Beibu Gulf International Port Group Co., Ltd. និងក្រុមហ៊ុន ទ្រី ភាព ដែល​មាន​សមត្ថភាព​ឲ្យ​នាវា​សមុទ្រ​ធុនធំ​ផ្ទុក​ទំនិញ​ចាប់ពី ១ម៉ឺនតោន ដល់ ៣ម៉ឺនតោន អាចចូលចត ផ្ទេរ និងផ្ទុកទំនិញបាន។

បើយោងប្រធានមន្ទីទេសចរណ៍ខេត្តកំពត គម្រោងសាងសង់កំពង់ផែទឹកជ្រៅនៅខេត្តកំពត សម្រេចសមិទ្ធផលជាបណ្ដើរៗហើយ ដូចជាកន្លែងចូលចត និងផ្លូវចូលទៅកាន់កំពង់ផែជាដើម៕