ខុនដូជប៉ុន TV-Tower 1 សម្ពោធបើកលក់ផ្លូវការបង់រំលស់តែ 399$/ខែ អត់ការប្រាក់ ២៤ខែ ឆ្នាំក្រោយកាន់សោរចូលនៅបាន

សង្គម​និង​សេដ្ឋកិច្ច

គម្រោងខុនដូជប៉ុន TV-Tower 1 កម្ពស់ ២៩ជាន់ ស្ថិតតាមបណ្ដោយផ្លូវ ឯឧ ជា សុផារ៉ា 598 ក្នុងសង្កាត់ គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សែកែវ រាជធានីភ្នំពេញ ដែលត្រៀមនឹងសម្ពោធប្រកាសបើកលក់ជាផ្លូវការ នាព្រឹក ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២២ បានប្រកាសលក់បញ្ចុះតម្លៃ និងលក្ខខណ្ឌបង់ប្រាក់យ៉ាងពិសេស មិនធ្លាប់មាន ពោលគឺ ក្រុមហ៊ុន នឹងលក់បញ្ចុះតម្លៃរហូតដល់ ១៥% និងផ្ដល់ល.ខ បង់ប្រាក់ប្រចាំខែចាប់ពី 399$ ដោយគ្មានការប្រាក់ រយៈពេលដល់ទៅ ២ឆ្នាំ

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក មាស វិចិត្រ អគ្គនាយកក្រុមហ៊ុន LDST Development (Cambodia) Co., Ltd បានលើកឡើងពី គម្រោងខុនដូ TV Tower 1 នេះថា៖ “TV Tower 1 គឺជាគម្រោងខុនដូ ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន LDST Development (Cambodia) Co., Ltd ដោយផ្ដោតលើស្តង់ដាគុណភាព និងបច្ចេកវិទ្យាជប៉ុន ១០០%។ ជាពិសេស គឺការច្របាច់បញ្ចូលគ្នានូវទស្សនាទាននៃភាពសុខដុមក្នុងការរស់នៅតាមបែបជំនាន់ថ្មី ឧត្ដមភាព សោភ័ណភាព ភាពថ្លៃថ្នូរ ជាមួយបរិក្ខារ និងសេវាកម្មគ្រប់បែបយ៉ាង ត្រូវបានបំពាក់ចូលទៅក្នុងអគារទាំងមូលជូនអតិថិជន។

លោក បានបញ្ជាក់ឱ្យដឹងទៀតថា TV-Tower 1 គឺជាគម្រោងខុនដូស្តង់ដាគុណភាព និងបច្ចេកវិទ្យាជប៉ុន ហើយក្រុមហ៊ុន ក៏បានផ្ដល់នូវលក្ខខណ្ឌ និងជម្រើសបង់ប្រាក់យ៉ាងសមរម្យបំផុត ដើម្បីសម្រួលតាមការចង់បានរបស់អតិថិជន។ អតិថិជន ដែលទិញខុនដូចាប់ពីថ្ងៃសម្ពោធបើកលក់ជាផ្លូវការតទៅ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ១៥% និងអាចបង់រំលស់ប្រចាំខែចាប់ពី ៣៩៩ដុល្លារ ដោយគ្មានការប្រាក់ រយៈពេលរហូតដល់ ២ឆ្នាំ

អគ្គនាយកក្រុមហ៊ុន LDST រូប បន្ថែមទៀតថា រូបលោកផ្ទាល់ រួមទាំងអ្នកវិនិយោគទុនជប៉ុន មានជំនឿចិត្តយ៉ាងមុតមាំ និងក្ដីរំពឹងខ្ពស់ទៅលើ ការប្រកាសបើកលក់ជាផ្លូវការ នៃគម្រោងខុនដូជប៉ុន TV Tower 1នេះ ដោយសារតែ គម្រោងខុនដូ សាងសង់ដោយវិស្វករជាន់ខ្ពស់ជនជាតិជប៉ុន និងកម្ពុជា ដោយផ្ដោតលើគុណភាពស្តង់ដាជប៉ុន ហើយចំពោះតម្លៃ និងលក្ខខណ្ឌបង់ប្រាក់វិញ ក៏ពិសេសជាងគេផងដែរ ។

ក្រុមហ៊ុន LDST Development (Cambodia) Co., Ltd សាងសង់គម្រោងខុនដូជប៉ុន TV Tower 1 នេះឡើង ដោយឈរលើទស្សនទានចំនួន ៥ ដែលជាគុណតម្លៃស្នូលរបស់ក្រុមហ៊ុន រួមមាន៖

  1. មានភាពទាក់ទាញ និងពោពេញដោយ បដិសណ្ឋារកិច្ច
  2. មានលក្ខណៈសាមញ្ញ តែប្រកបដោយសោភ័ណភាព ឧត្ដមភាព និងភាពថ្លៃថ្នូរ
  3. រៀបចំរចនាបទ ដោយយកចិត្តទុកដាក់យ៉ាងម៉ត់ចត់បំផុត ទៅលើសុវត្ថិភាពជាចម្បង
  4. ភាពសុខដុម និងទំនុកចិត្តក្នុងការរស់នៅ  ប្រកបដោយសុភមង្គល
  5. ភាពងាយស្រួល ជាមួយបរិក្ខារ និងសេវាកម្មគ្រប់តម្រូវការ

បន្ថែមពីលើគុណតម្លៃស្នូលទាំង ៥ នៃគម្រោងខុនដូ TV-Tower 1 នេះដែរ លោក Kotani Go វិស្វករជាន់ខ្ពស់ប្រចាំក្រុមហ៊ុន LDST Development (Cambodia) Co., Ltd បានលើកឡើងថា៖ “សម្រាប់គម្រោងខុនដូ TV-Tower 1 នេះ ក្រុមវិស្វករ និងស្ថាបត្យករជប៉ុនយើងខ្ញុំ ដែលធ្លាប់មានបទពិសោធន៍សាងសង់អគារខ្ពស់ៗនៅប្រទេសជប៉ុន និងនៅតាមបណ្ដាប្រទេសនានា នៅជុំវិញពិភពលោក បានអភិវឌ្ឍន៍សាងសង់ឡើង យ៉ាងយកចិត្តទុកដាក់ និងម៉ត់ចត់ជាទីបំផុត ដើម្បីសម្រេចបាននូវគម្រោងខុនដូមួយ ប្រកបដោយគុណភាពស្តង់ដា និងគុណភាពជប៉ុនពិត ១០០% ជូនដល់អតិថិជន”។

ប្រធានក្រុមវិស្វករជប៉ុនប្រចាំក្រុមហ៊ុន LDST ដដែលរូបនេះ បានបញ្ជាក់ឱ្យដឹងទៀតថា ក្រុមការងារជំនាញខាងវិស្វករ និងស្ថាបត្យករជប៉ុន រួមទាំងវិស្វករខ្មែរ បានគិតគូរយ៉ាងម៉ត់ចត់ទៅលើសំណង់អគារទាំងមូលតាំងពីគ្រឹះក្រោមដី ដល់ជាន់ទី ២៩ ទាំងការសិក្សាលើសណ្ឋានដី និងកម្លាំងទ្រទ្រង់គ្រឹះ រួមទាំងគ្រឿងបង្គុំទាំងអស់ ដើម្បីធានានូវភាពរឹងមាំយូរអង្វែង។ ជាពិសេស  គ្រប់វត្ថុធាតុដើម និងសម្ភារៈដែលបំពាក់ សុទ្ធតែជារបស់គុណភាពស្តង់ដាបែបជប៉ុនទាំងអស់។

គ្រប់ជាន់ គ្រប់ជ្រុង នៃអគារទាំងមូល សុទ្ធតែមានផ្លូវ និងច្រកសុវត្ថិភាព រួមមានជណ្ដើរជើងធំទូរលាយ ដែលមានបង្កប់ប្រព័ន្ធបញ្ជូនខ្យល់អុកស៊ីសែន បង្ការពេលមានគ្រោះអគ្គីភ័យ និងមានជណ្ដើរសុវត្ថិភាពនៅតាមគ្រប់រានហាល(Balcony) គ្រប់ជាន់ទាំងអស់។ នៅខាងក្នុងអការទាំងមូល មានគ្រប់មុខងារដែលជាតម្រូវការប្រចាំថ្ងៃ ដូចជា៖ ហាងលក់ទំនិញ ហាងកាហ្វេ កន្លែងសម្រាលទទួលភ្ញៀវ ហាងលក់គ្រឿងសំអាង-ផលិតផលជប៉ុន កន្លែងបោកគក់រួម ឯនៅខាងលើដំបូលមាន បន្ទប់ស្ទីម និងសោណា កន្លែងហាត់ប្រាណ និងយូហ្គា ស្កាយបា ជាមួយនឹងការរៀបចំទេសភាពពណ៌បៃតង ទេសភាពរាជធានីភ្នំពេញ 360ដឺក្រេ ខ្យល់អាកាសបរិសុទ្ធ ស័ក្តិសមសម្រាប់ការជួបជុំផ្សេងៗ។

បច្ចុប្បន្ន គម្រោងខុនដូ TV-Tower 1 សម្រេចការសាងសង់បានជិត ៤០% និងឡើងជាន់ បានដល់ជាន់ទី១១ ខណៈដែលអគារទាំងមូល មានកម្ពស់ ២៩ជាន់ ហើយត្រៀមនឹងបញ្ចប់ការសាងសង់រួចរាល់ នៅក្នុង ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។  ក្រៅពីគម្រោង ទី១ ដែលកំពុងដំណើរការសាងសង់ និងត្រៀមប្រគល់សោរជូនអតិថិជនចូលស្នាក់នៅឆាប់ៗខាងមុខនេះ ក្រុមហ៊ុន LDST Development (Cambodia) Co., Ltd ក៏បាននឹងកំពុងតែ រៀបចំជាបណ្ដើរៗនូវទីតាំង សម្រាប់ត្រៀមសាងសង់គម្រោងខុន TV-Tower ជាបន្តបន្ទាប់ផងដែរ។

គម្រោងខុនដូជប៉ុន TV-Tower 1 មានទីតាំងស្ថិតភូមិនៅតាមបណ្ដោយផ្លូវ ឯកឧត្ដម ជា សុផារ៉ា 598 ក្នុង សង្កាត់ គីឡូលេខ៦ ខ័ណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។ អញ្ជើញមកដល់ទីតាំង Showroom ផ្ទាល់តាម Google Map ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ៖ 093 33 81 91/087 27 44 88/095 880 999/078 699 299៕