អគ្គិសនីកម្ពុជា ឱ្យក្រុមហ៊ុន SINGMENG រើខ្សែកាប្លិ៍ចេញឱ្យអស់ បន្ទាប់ពីក្រុមហ៊ុនមិនសងបំណុលជាច្រើនខែ

សង្គម​និង​សេដ្ឋកិច្ច

អគ្គិសនីកម្ពុជា ​បាន​ចេញ​លិខិត​ជូន​ដំណឹង​​​ដល់​ក្រុមហ៊ុន​ CAMBODIAN SINGMENG Telemedia CO.,LTD ដែលកំពុង​បំពាក់​ខ្សែ​កាប្លិ៍​អុបទិក លើ​បង្គោល​ភ្លើង​របស់​អគ្គីសនីកម្ពុជា ឱ្យ​ចូល​​មក​ធ្វើការ​ទូទាត់​ប្រាក់​ថ្លៃ​ឈ្នួល​បង្គោល​ភ្លើង​ឱ្យ​បាន​រួច​រាល់ បន្ទាប់ពី​ក្រុមហ៊ុន​ខក​ខាន​ទូទាត់​​ជា​ច្រើន​ខែ និង​ត្រូវ​រុះរើ​ខ្សែ​កាប្លិ៍​អុបទិក​របស់​ខ្លួន​ឱ្យ​អស់​ចេញ​​ពី​បង្គោល​ភ្លើង​​របស់​អគ្គីសនីកម្ពុជា ក្នុង​អំឡុង​ពេល​ ០២​ខែ បើ​ពុំ​នោះ​ទេ អគ្គីសនីកម្ពុជា​ នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ និង​​មិន​ទទួល​​​ខុស​ត្រូវ​លើ​ការ​ខូច​ខាត​នោះ​ទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព