បណ្ឌិតស្ថាបត្យករមកពីរុស្ស៊ី លី រស្មី ទទួលការតែងតាំងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី

សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្តម លី រស្មី ដែលជាបណ្ឌិតមកពីរុស្ស៊ីផ្នែកស្ថាបត្យករ​ ​​ត្រូវ​បាន​​​ព្រះមហាក្សត្រ​​ឡាយ​ព្រះហស្តលេខា​​ចេញ​ព្រះរាជក្រឹត្យ​តែង​តាំង​​មុខ​តំណែង​ជា​ រដ្ឋលេខាធិការ នៃ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​​តាម​សេចក្តីស្នើសុំ​​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះ​បើ​តាម​​ព្រះរាជក្រឹត្យ ដែល​ Oknha News ទទួល​បាន​នៅ​ព្រលប់​​ថ្ងៃ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ថា អគារ​ និង​សំណង់​ល្បីៗ​ដែល​បណ្ឌិត​​​ លី រស្មី រចនា​ឡើង​​មាន​ដូច​ជា៖ អគារ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា, ចេតីយ​តំកល់​សព​សម្តេច​ សុខ អាន, អគារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា, សាកល​វិទ្យាល័យ​ភ្នំពេញ​អាមេរិកាំង, អគារទីស្តីការ​​ក្រសួង​បរិស្ថាន, អគារ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​​អគារ​ទីស្តីការ​ថ្មី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់, ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងសៀមរាប, ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងព្រះសីហនុ និងរូបសំណាកព្រះថោង នាងនាគ ជា​ដើម៕