ឯកអគ្គរាជទូតកម្ពុជា ទទួលបានពានរង្វាន់ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ ​២០២២​ ពីកូរ៉េ

សង្គម​និង​សេដ្ឋកិច្ច

លោកជំទារជ្រឹង បុទុមរង្សី ឯកអគ្គរាជទូត​កម្ពុជាប្រចាំនៅ​សាធារណរដ្ឋកូរ៉េ​ បាន​ទទួលបានពានរង្វាន់ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយមើលឃើញពីការខិតខំប្រឹងប្រែងបំពេញតួនាទីដោយស្មោះអស់ពីចិត្ត ស្ថាប័ន Korea Consumer Global Council នៅ​សាធារណរដ្ឋកូរ៉េ បានសម្រេចផ្ដល់ពានរង្វាន់ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២២ ជាការឆ្លើយតបព្រមទាំងទទួលស្គាល់អំពីការចូលរួមចំណែកយ៉ាងសកម្មរបស់លោកជំទាវលើវិស័យការទូត ដែលផ្តោតលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ។

លោកជំទាវ ជ្រឹង បុទុមរង្សី ជាអតីតរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០៕