មុនចាកចេញពីកម្ពុជា ទៅប្រទេសស្វីសសម្តេច ហ៊ុន សែន ប្រកាសឱ្យចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៥

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឱ្យចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៥ ដល់ប្រជាពលរដ្ឋខ្មែរ ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២តទៅ សម្រាប់អ្នកដែលបានចាក់ដូសទី៤ រួចហើយ ដែលមានគម្លាតរយៈពេល៣ខែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីតាមរយៈសារសំឡេង នាព្រលប់ថ្ងៃទី២០ ខែឧសភានេះ បានបញ្ជាក់ថា ការចាក់ដូសទី៥នេះ គឺសម្រាប់អ្នកចាក់ដូសទី៤ រួចហើយកន្លងមកនៅក្នុងប្រទេសកម្ពុជា មានដូចជា មន្រ្តីរាជការ អ្នកការទូត អ្នកសារព័ត៌មាន និងសិល្បករសិល្បការិនីជាដើម។

ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តរក្សានូវស្ថានភាពដ៏ល្អប្រសើរនេះ តាមរយៈការការពារខ្លួន ចំពោះមុខជំងឺកូវីដ១៩ ដែលមិនទាន់បានបញ្ចប់ និងទទួលយកវ៉ាក់សាំង។ សម្តេចក៏អំពាវនាវឱ្យជនរួមជាតិ ដែលទទួលបានដូសទី២ហើយ បន្តចាក់ដូសទី៣។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ជម្រើសតែមួយគត់ដែលល្អជាងគេក្នុងការការពារជីវិតប្រជាជន គឺវ៉ាក់សាំង ដោយបានការពារការឆ្លងរោគរាតត្បាតនេះ៕