CEO ក្រុមហ៊ុន ណៃនី ប៊ីយូធី ប្រឹងរៀនវគ្គជោគជ័យអាជីវកម្ម ដល់ទៅ១០វគ្គ

សង្គម​និង​សេដ្ឋកិច្ច

លោកស្រី Ngil Vaddarakalin ម្ចាស់ក្រុមហ៊ុន ណៃនី ប៊ីយូធី និង​ជា​ម្ចាស់ហាង​លក់​សំលៀកបំពាក់​ Nainy ​​​​បាន​បង្ហើប​ឱ្យ​ដឹង​ថា លោកស្រី​បាន​ខិត​ខំ​ប្រឹង​ប្រែង​​សិក្សា​រៀនសូត្រ​វគ្គ​ជោគជ័យ​ និង​ភាព​ជា​អ្នក​ដឹក​នាំ​​ឆ្ពោះ​ទៅ​រក​​ភាព​ជោគជ័យ​កម្រិត​កំពូល ដល់​ទៅ​១០​វគ្គ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់ក្រុមហ៊ុន​នាំ​ចូល​ផលិតផល​គ្រឿង​ថែម​រក្សា​សម្រស់​ផ្តាច់មុខ​ពី​​ហុងកុង រូប​នេះ ​​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ម្សិល​មិញ​ថា៖ “អរគុណខ្លួនឯង ​ដែលប្រឹងទៅរៀនបាន​រហូតដល់ ១០​វគ្គ​ ហើយ អរគុណប្តី​ដែលតែងតែធ្វើជានាឡិការោរ៍ ដាស់ហៅប្រពន្ធទៅរៀន​ នឹងធ្វើជាតៃកុងឡានដឹកទៅមក។​ មានមនុស្សជាច្រើនសួរថាអាយុប៉ុណ្ណឹងហើយទៅរៀនចេះដែលអី​? ហើយបានអីមកវិញ? បើពេលនៅក្មេង​រៀន​មិនចេះផងនាំឡូវទៀត? ខ្ញុំឆ្លើយបាន: ទៅរៀនទោះមិនចេះដូចគ្រូ​បង្រៀន១០០% តែក៏អាចដឹងថាការងារមួយ ដែលខ្ញុំធ្លាប់ធ្វើខុសហើយមិនដឹងថាខុសត្រង់ណា​ ឡូវដឹងកន្លែងខុសនឹងអាចចាប់ផ្តើមធ្វើវាឡើងវិញបាន។ ទៅរៀនមិនអាចដូចកាលនៅក្មេងបានពិន្ទុកមកផ្ទះ​ តែឡូវទៅរៀនបានចេះយកអនុវត្តផ្ទាល់​នៅផ្ទះ និងនៅកន្លែង​រកស៊ី។ ទៅរៀនឡូវខាតពេលរកស៊ីហើយអត់បានលុយទេ​ ពាក្យនេះខ្ញុំជាអ្នកគិតនឹងនិយាយពីមុន​ តែឡូវខ្ញុំដឹង​ថាការប្រឹងរកលុយដោយមិនមានចំនេះដឹងរឺក្បួនច្បាប់​ ទោះជាប្រឹងរកមួយថ្ងៃ ២៤ម៉ោង ក៏មិនអាចទទួលបាន​លទ្ធផល​គាប់ចិត្តដែល​ ​ប្រឹងដោយទទេ។ ទៅរៀនឃើញតាស្គាល់អ្នកនេះអ្នកនោះគ្មានបានការ​ (គិតអវិជ្ជមាន) តែចំពោះខ្ញុំទៅរៀនបានស្គាល់មនុស្សផ្សេងៗគ្នា បានស្តាប់និងឃោះញពីបញ្ហាដែលកើតមានឡើងផ្សេងៗគ្នា​ ហើយក៏បានលឺនូវដំណោះស្រាយ ដែលពួកគាត់យកទៅដោះស្រាយផ្សេងៗគ្នា​ ទាំងនេះជាបទពិសោធន៏ជីវិត​ និង​ការរកស៊ី។

លោកស្រី​បន្ត​ថា៖ “សួរថាកាលពីក្មេងទៅរៀនអាចបានឃើញនិងលឺអត់​? No ទៅរៀនឡូវ​យ៉ាត់ចាញ់បោក​គេ​អ្នកទៅសុទ្ធតែអ្នកចេះចុះ(អវិជ្ជមាន) តែខ្ញុំទៅទទួលបានការជួយពន្យល់​ និង​ ប្រាប់ពីចំនុចខ្វះខាតរបស់ខ្ញុំ​ថែម​ទាំងជួយខ្ញុំនៅកន្លែងដែលខ្ញុំត្រូវកាជំនួញ​ ទទួលបានពីមិត្តដែលអង្គុយរៀនក្បែរខ្ញុំ មានប្តីមានកូនហើយ​ទៅរៀន​ធ្វើអី​ តែបើមិនទៅរៀនទោះមានប្តីមានកូនហើយ​ ក៏យើងនៅតែជាកូនក្មេងមិនដឹងអីនៅក្នុងជំនួ​ញ​ នៅក្នុងជីវិត​គ្រួសារ​ និងក្នុងសង្គម​ ជារៀងរហូតគ្មានថ្ងៃធំ។ ការគិតលេងៗមនុស្សជាច្រើនថាមិនអស់លុយទេមិនអស់ថ្មទេ​ គ្រាន់តាយាយហើយគិតលេង​ …..តែបើយើងដឹងនិងយល់ពីពាក្យគិតវិជ្ជមាន​ និង​ គិតអវិជ្ជមាន​ នោះអ្នក​នឹងដឹងថាការគិតរបស់អ្នកបែបណា និងនាំអ្នកទៅរកភាពបែបនោះដែល​ ។ គិតបែបអវិជ្ជមាន​ អ្នកនឹង​ទទួលបាន​តែភាពអវិជ្ជមានពេញខ្លួន​ មិនសប្បាយចិត្ត​ ខឹងគុំគួន​ ស្អប់​ មួលម៉ៅ….។ ល។ គិតបែបវិជ្ជមាន​ អ្នកនឹងទទួល​បានសេក្តីសុខក្នុងចិត្តដែលកើតឡើងពីការទទួលស្គាល់ការពិតរបស់អ្នក សូមកុំអាលវ៉ៃយតំលៃ​លើអ្វីមួយមុន​នឹង​អ្នកមិនទាន់បានដឹងពីការពិតប្រាកដ”៕