គិតពីសុវត្ថិភាពជាចម្បង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផ្ដល់វគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ និងសុវត្ថិភាពបើកបរ ដល់បុគ្គលិកផ្នែកលក់ជិត ៣០០នាក់

សង្គម​និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ខ្មែរ ប៊ែវើរីជីស បានរៀបចំវគ្គបណ្ដុះបណ្ដាលសម្រាប់បុគ្គលិកផ្នែកលក់ប្រចាំនៅគ្រប់ខេត្ត-ក្រុង លើប្រធានបទ «ច្បាប់ចរាចរណ៍ផ្លូវគោក និងការបើកបរដោយសុវត្ថិភាព» ដែលចូលរួមធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស លោកឧត្តមសេនីយ៍ត្រី ថី វិសាល អគ្គស្នងការដ្ឋាននគរបាលជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុគ្គលិកផ្នែកលក់របស់ ខ្មែរ ប៊ែវើរីជីស ដែលធ្វើការជាប្រចាំនៅគ្រប់ខេត្ត-ក្រុង ចំនួន ២៨២នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីសិក្សាបន្ថែមពីច្បាប់ចរាចរណ៍ផ្លូវគោក និងការបើកបរប្រកបដោយសុវត្ថិភាព ព្រោះបុគ្គលិកផ្នែកលក់ទាំងអស់ធ្វើការបើកបរលើដងផ្លូវជាញឹកញាប់និងរៀងរាល់ថ្ងៃ។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មាន ប្រសាសន៍ថា៖ «លើសពីការយកចិត្តទុកដាក់ទៅលើសុខមាលភាពរបស់បុគ្គលិក ខ្មែរ ប៊ែវើរីជីស តែងតែរកមធ្យោបាយនានា ដើម្បីធានាថា គ្រប់បុគ្គលិករបស់យើងទាំងអស់ទទួលបានសុខសុវត្ថិភាពនៅគ្រប់កាលៈទេសៈ ជាក់ស្តែកដូចជា ការរៀបចំវគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះក្ដី។»

អ្វីដែលកាន់តែគួរឱ្យស្ងើចសរសើរជាងនេះទៀតនោះ ដើម្បីធានាសុវត្ថិភាពបុគ្គលិកនិងអ្នកធ្វើដំណើរផ្សេងទៀត ខ្មែរ ប៊ែវើរីជីស បានង្កើនប្រសិទ្ធភាពទៅលើ ច្បាប់ជួយសង្គ្រោះជីវិត Life Saving Rule​ តាមរយៈការប្រើប្រាស់កម្មវិធី Safety Culture App នៅលើទូរស័ព្ទដៃ​ ដែលអនុញ្ញាតឲ្យបុគ្គលិកទាំងអស់រាយការណ៍បានភ្លាមៗពីករណីសុវត្ថិភាពផ្សេងៗបានផងដែរ៕