ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទាន ៥ម៉ឺនដុល្លារជួយប្រជាជនចិនដែលទទួលរងគ្រោះទឹកជំនន់

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះ​អង្គទាំងទ្វេស្តេច​សព្វ​ព្រះ​រាជ​ហឫទ័យ​ប្រោស​ព្រះ​រាជ​ទាន​ព្រះរាជទ្រព្យផ្ទាល់ដ៏ថ្លៃថ្លាចំនួន ៥មុឺនដុល្លារអាមេរិក ដើម្បីជួយដល់ប្រជាជនចិនដែលទទួលរងគ្រោះធម្មជាតិទឹកជំនន់នាភាគខាងត្បូងប្រទេស តាមរយៈស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​​កម្ពុជា​​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបជូនថា នៅចុងខែមិថុនា ឆ្នាំ២០២២នេះ គ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសចិន ត្រូវបានគេដាក់ក្នុងកំណត់ត្រាភ្លៀងធ្លាក់ខ្លាំង បានរុញច្រានកម្រិតទឹកនៅក្នុង តំបន់ដីសណ្ដទន្លេដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជិតមួយសតវត្សរ៍មកនេះ។

មនុស្សរាប់សែននាក់ត្រូវបានជម្លៀសចេញ ពីតំបន់ដែលរងគ្រោះខ្លាំងជាងគេ ដែលរួមមានខេត្តក្វាងទុង ដែលជាមជ្ឈមណ្ឌលផលិតកម្ម និងភស្តុភារ ដែលជាភូមិគ្រឹះរបស់ រដ្ឋធានីបច្ចេកវិទ្យារបស់ចិន Shenzhen ផងដែរ។

តំបន់ដីសណ្ត Pearl River ដែលមានទំនាប គឺជាភូមិគ្រឹះរបស់មហាអំណាច សេដ្ឋកិច្ចនៃទីក្រុង Guangzhou និង Shenzhen ក៏ដូចជាទីក្រុងតូចៗមួយចំនួន ប៉ុន្តែមានប្រជាជនរស់នៅយ៉ាងក្រាស់ ក្រែលជាមួយនឹងវិស័យផលិតកម្មធំៗ និងឧស្សាហកម្មផ្សេងៗទៀត ។

បើតាមទូរទស្សន៍សិង្ហបុរី Channel News Asia បានដកស្រង់សម្តីអាជ្ញាធរគ្រប់គ្រងគ្រាអាសន្នខេត្តថា គ្រោះធម្មជាតិទឹកជំនន់នេះបានបណ្ដាលឱ្យមានការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ១,៧ពាន់លានយ័ន ស្មើនឹង ២៥៣លានដុល្លារអាមេរិក៕