ក្រសួង សម្រេចសង់អង់តែន ១០០ទីតាំងបន្ថែម ឆ្លើយតបតាមអនុសាសន៍របស់សម្តេចតេជោ

សង្គម​និង​សេដ្ឋកិច្ច

នៅព្រលប់​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២២​នេះ ​​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ​​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី ការ​សាងសង់​ស្ថានីយអង់តែន​បន្ថែម​ចំនួន ១០០ ដើម្បី​លើក​កម្ពស់​គុណភាព​សេវា​ នៅ​តាម​គោលដៅ​ទេសចរណ៍​អាទិភាព និង​តំបន់​ទេសចរណ៍​ដាច់​ស្រយាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូម​អាន​ខ្លឹម​សារ​លម្អិត​​ខាង​ក្រោម៖

គួរ​បញ្ជាក់​ថា ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការណែនាំដល់ក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេត ឱ្យពង្រឹងលើសេវាអ៊ីនធើណេត ពិសេសនៅតាមតំបន់ទេសចរណ៍​នានា នៅទូទាំងប្រទេស ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនថែមទៀត។

ការស្នើនេះត្រូវបានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍​ក្នុង​ដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) កាលពីព្រឹក​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២៕