លោក ង៉ូវ ប៊ុនរិទ្ធ ទទួលបានការតែងតាំងជា «រដ្ឋលេខាធិការ» ក្រសួងព័ត៌មាន

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ​​​​​បាន​សម្រេច​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធិ ជា «រដ្ឋលេខាធិការ» នៃក្រសួងព័ត៌មាន។ នេះ​បើ​តាម​ព្រះរាជក្រឹត្យ លេខ​ នស/រកត/០៧២២/៨១៤ ចុះ​ថ្ងៃទី​ ១៦ ខែកក្កដា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមបញ្ជាក់​ថា ​​មុនទទួល​បាន​តំណែង​ខាង​លើ ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធិ គឺជា​អនុរដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​ ទទួលបន្ទុកការងារត្រួតពិនិត្យ បច្ចេកទេសផ្នែកផ្សព្វផ្សាយ វិទ្យុ និងទូរទស្សន៍ ហើយ​លោក​ក៏​​ជា​សមាជិក​ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និង​តែងតែង​ចូល​រួម​ឧបត្ថម្ភ​បរិច្ចាគ​​សម្ភារៈ និង​ថវិកា​​ផ្ទាល់​ខ្លួន​ជា​ច្រើន ជួយ​ការងារ​សង្គម​ផង​ដែរ៕