ណែនាំឱ្យស្គាល់អភិបាលខេត្តព្រះវិហារ ១១រូប ចាប់ពីឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន

សង្គម​និង​សេដ្ឋកិច្ច

យោង​តាម​ឯកសារ​ដែល​បាន​ដក​ស្រង់​ពី​សៀវ​ភៅ​រាជកិច្ច​ ដែល​តម្កល់​ទុក​នៅ​បណ្ណាល័យ​ជាតិ​ភ្នំពេញ​ ឃើញ​ថា​មាន​ចៅហ្វាយ​ ឬ​ភិបាលខេត្ត​ជា​ច្រើន​រូប​ បាន​ដឹកនាំ​នៅ​ក្នុង​ទឹកដី​ខេត្តព្រះវិហារ គឺ​ ក្រោយរយះពេល​ប៉ុន្មាន​មក ប្រទេស​កម្ពុជា​ក៏ដូចជា​ខេត្តព្រះវិហារ បានទទួលនូវនូវសង្គ្រាម​រ៉ាំរៃ​ជា​ច្រើន ជាពិសេសចាប់​ពី​ឆ្នាំ​១៩៧០​មកដល់១៩៧៩ ប្រជាពលរដ្ឋ​បានបាត់បង់ជីវិត ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវបាន​បំផ្លាញ់​ទាំងស្រុង រចនាសម្ព័ន្ធចាត់តាំងថ្នាក់ដឹកនាំមិនច្បាស់លាស់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ​១៩៧៩ កម្ពុជាទទួលបាននូវពន្លឺនៃសុខសន្តិភាព​ជាបណ្តើរក្រោមការដឹកនាំ​របស់​សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។ ដោយគិត​ចាប់ពីឆ្នាំ១៩៧៩ រហូត​ដល់​ឆ្នាំ​២០២២ នេះមានថ្នាក់ដឹកនាំសរុប១១រូប ដូច​ខាង​ក្រោម៖

១. ១៩៧៩-១៩៨១ ឯកឧត្តម វេង ឃូន ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍​ខេត្ត
២. ១៩៨១-១៩៨២ ឯកឧត្តម នៃ ប៉េណា ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍​ខេត្ត
៣. ១៩៨៣-១៩៨៥ ឯកឧត្តម ស៊ុក សំអេង ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍​ខេត្ត
៤. ១៩៨៥-១៩៨៨ ឯកឧត្តម អោក មុនី ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍​ខេត្ត
៥. ១៩៨៨-១៩៩៤ ឯកឧត្តម ស៊ុក សំអេង ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍​ខេត្ត
៦. ១៩៩៤-១៩៩៨ ឯកឧត្តម មាន សារិន អភិបាលខេត្ត
៧. ១៩៩៩-២០០៩ ឯកឧត្តម ព្រាប តាន់ អភិបាលខេត្ត
៨. ២០០៩-២០១៦ ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលខេត្ត
៩. ២០១៦-២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត
១០. ២០១៩-២០២២ ឯកឧត្តម ប្រាក់​សុវណ្ណ អភិបាលខេត្ត
១១. ២០២២-បច្ចុប្បន្ន ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត (ថ្មី)

លោក គីម រិទ្ធី (ស្តាំ) ដែលកូនប្រុសលោក គន់ គីម ជាអភិបាលខេត្តព្រះវិហារ ទី១១ (ថ្មី)

លោក គីម រិទ្ធី ដែលកូនប្រុសលោក គន់ គីម សមាជិកណៈអចិន្ត្រៃយ៍ នៃគណកម្មាធិការកណ្តាល និងជា​ប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបាន​តែងតាំងជាអភិបាល​ខេត្តព្រះវិហារ មានឋានន្ដរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៣ ជំនួសលោក ប្រាក់ សុវណ្ណ ត្រូវបានដាក់ឲ្យ​ចូល​និវត្តន៍ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ។ ​

សាវតាខេត្តព្រះវិហារ

ខេត្តព្រះវិហារ ត្រូវបានបង្កើតឡើងដោយក្រមលេខ១៩៤-ប-រ នាថ្ងៃទី២២ ខែកក្កដាឆ្នាំ១៩៦៤ គឺក្រោយ​ពេលព្រះរាជាណាចក្រកម្ពុជាឈ្នះក្តីលើប្រទេសថៃតាមសាលក្រមចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នៅ​តុលាការអន្តរជាតិនៅទីក្រុងឡាអេ ប្រទេសហូឡង់ ដោយបានដាក់ឈ្មោះថា ខេត្តព្រះវិហារ។

ខេត្តព្រះវិហារកាលនោះមានតែចំនួន​​០៤ស្រុក គឺស្រុករវៀង, ឆែប, ស្រុកជាំក្សាន្ត ដែលកាត់ចេញ​ពីខេត្ត​​​កំពង់ធំ និងស្រុកអង្គរធំ ដែលកាត់​ចេញ​ពី​ខេត្ត​​សៀមរាប​​​មាន០៣ឃុំគឺឃុំអន្លង់វែង,ថ្កូវ និងកោះកែរ ។ ខេត្ត​ព្រះវិហារ​​​មានទីរួមខេត្តនៅកំពង់ប្រណាកឲ្យឈ្មោះថា ភ្នំត្បែងមានជ័យ។

១/ស្រុកជាំក្សាន្តមាន០៧ឃុំ គឺឃុំជាំក្សាន្ត ឃុំទឹកក្រហម ឃុំប្រមេរ ឃុំយាង ឃុំព្រីងធំ និងឃុំត្រាវ ។

២/ ស្រុកឆែប មានឃុំចំនួន០៩ គឺឃុំឆែប, ឃុំម្លូព្រៃ, ឃុំក្រខឹក, ឃុំថ្មី, ឃុំច្រាច់, ឃុំពើក,​ ឃុំកំពង់ស្រឡៅ​ឃុំកំពង់ជ្រៃ​, ឃុំសាលា។ (ឃុំមួយចំនួនកាត់ចេញពីខេត្តស្ទឹងត្រែង)

៣/ស្រុករវៀង កាត់ចេញពីស្រុកមួយចំនួននៃខេត្តកំពង់ធំរួមមានស្រុកកំពង់ស្វាយដែលរួមមាន ឃុំស្តៅ ឃុំព្រំទេព, ឃុំភ្នំត្បែង និងឃុំធ្មាកាត់ចេញពីស្រុកសណ្តាន់ខេត្តកំពង់ធំ ។

ក្រុងត្បែងមានជ័យគឺជាទីរួមខេត្តរបស់ខេត្តព្រះវិហារ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨២ រហូត​ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩។ ស្រុកត្បែងមានជ័យត្រូវបានប្តូរទៅជាក្រុងព្រះវិហារវិញ​នៅ​ថ្ងៃទី​១៧​ខែឧសភា ឆ្នាំ២០០៩ ហើយខេត្តនេះមានស្ទឹងមួយដែលហូរកាត់គឺស្ទឹងសែន៕