រដ្ឋមន្ត្រីការបរទេសអាមេរិក ឆ្លៀតប្រកាសពីគម្រោងថ្មីក្នុងទំហំទឹកប្រាក់ ២៥លានដុល្លារដើម្បីគាំទ្រវិស័យកសិកម្ម

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony J. Blinken ​ប្រកាសពីគម្រោងថ្មីមួយក្នុងទឹកប្រាក់ ២៥ លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្មក្នុង​ប្រទេសកម្ពុជា។ គម្រោងកម្ពុជាហាវែស III មានរយៈពេល ៥ ឆ្នាំ ដែលគ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាមេរិក USAID កាលពីថ្ងៃទី៤ សីហាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Blinken មានប្រសាសន៍ថា៖ « វាពិតជាមានសារៈសំខាន់ដែលយើង​ត្រូវពង្រឹងនូវសន្តិសុខស្បៀងពិភពលោក និង​ដោះស្រាយឬសគល់នៃភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និង​ភាពក្រីក្រ» ។

គម្រោង កម្ពុជាហាវែស III នឹងធ្វើការជាមួយដៃគូកម្ពុជាក្នុងវិស័យកសិកម្ម អ្នកផ្តល់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និង​ភាគីពាក់ព័ន្ធវិស័យឯកជនដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការងារ និង​ចាប់យកឱកាសទីផ្សារសម្រាប់កសិករ។

ក្នុងរយៈពេលគម្រោង ៥ ឆ្នាំនេះ ទីភ្នាក់ងារជំនួយអាមេរិក USAID រំពឹងថានឹងរកបាន ៣៩ លានដុល្លារ ក្នុងការវិនិយោគវិស័យឯកជនថ្មី បង្កើតការងារថ្មីជាង ៣ ពាន់កន្លែង ជួយដល់បណ្តារធុរកិច្ចនិងអ្នកផលិតក្នុងវិស័យកសិកម្មកម្ពុជា ឱ្យទទួលបានហិរញ្ញប្បទាន ១៥ លានដុល្លារ និងរកបាន​ ១០០ លានដុល្លារ ពីការលក់៕