៦ ខែ​ដើម​ឆ្នាំ២០២២ រដ្ឋ​រក​ចំណូល​បាន ២០.២ លាន​ ពី​ធនធាន​រ៉ែ

សង្គម​និង​សេដ្ឋកិច្ច

លោក ឌី អ៊ីប៉ូឡា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែបាន​ឲ្យ​ដឹង​ថា រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ​២០២២ នេះ រដ្ឋ​ទទួល​បាន​ចំណូល​ពីធនធាន​រ៉ែ​​ចំនួន ២០.២ លាន​ដុល្លារ។ ដោយ​ឡែក​ឆ្នាំ ២០២១ រដ្ឋ​ទទួល​បាន ៣៥.៣ លាន​ពី​ធនធាន​​រ៉ែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​សន្និសីទ​វឌ្ឍនភាព​រយៈពេល ៥ ឆ្នាំ របស់ក្រសួង​រ៉ែ និង​ថាមពល​នៅព្រឹកនេះ បើ​តាម​លោក អឹង ឌីប៉ូឡា ក្រសួង​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​អាជីវកម្ម​រ៉ែមាន​​ចំនួន ​៤៧៨ កន្លែង។

ក្រៅពីចំណូលដែលសម្បទានិកបានបង់​តាមរបប​ស្វ័យប្រកាស ក្រសួងរ៉ែនិងថាមពល បាន​ចុះ​ត្រួត​ពិនិត្យភាព​អនុលោម និង​ផ្ទៀងផ្ទាត់បរិមាណ​ផលិតកម្មដោយ​ប្រមូល​ចំណូល​បន្ថែម​ក្នុងរយៈ ពេល ៣ ឆ្នាំ​ (២០២០ ដល់ ២០២២) ចំនួន ៦ ១៥៨ ៣១៧,៦២ ដុល្លារអាមេរិក និង​ផាកពិន័យ​ចំនួន ៤៦ ៦៦០,៥៧ ដុល្លារអាមេរិក។

គួរ​បញ្ជាក់ថា រយៈពេល ៥ ឆ្នាំនេះ (ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២) ក្រសួង​រ៉ែ និងថាមពល​ សម្រេច​បាននូវសមិទ្ធផល​ធំៗ​ក្នុង​វិស័យរ៉ែ​ដូចជា ការដាក់ឱ្យដំណើរការរោងចក្រ​ផលិត​ស៊ីម៉ងត៍ចំនួន ៣ បន្ថែមទៀត និង​ការ​ដាក់ឱ្យដំណើរការ​រោងចក្រចម្រាញ់រ៉ែមាសខ្នាតឧស្សាហកម្មចំនួន ០១ គឺក្រុមហ៊ុន Renaissance Minerals (Cambodia) Limited។

ជាមួយគ្នានេះ បាន​​​ធានា​និរន្តរភាព​នូវការផ្គត់ផ្គង់​វត្ថុធាតុដើម​រ៉ែសំណង់​ដល់ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសំណង់នានា ការដាក់​ឱ្យដំណើរការ​មន្ទីរពិសោធន៍​ភូគព្ភសាស្ត្រជាតិ​កម្ពុជា ការកសាងផែនទីគីមី ភូគព្ភសាស្រ្តដង់ស៊ីតេកម្រិតទាបមាត្រដ្ឋាន ១/១ ០០០ ០០០ បានចំនួន ៧១ ផ្ទាំង និងការកសាងផែនទីវារី ភូគព្ភសាស្ត្រនិង ភូគព្ភសាស្ត្រសមុទ្រ៕