កោះហ្គាំ​របស់​អាមេរិក​ភ្ជាប់​ជើងហោះហើរ​​ ​ដឹក​ភ្ញៀវ​​ទេសចរ​មក​ខេត្ត​សៀមរាប

សង្គម​និង​សេដ្ឋកិច្ច

ក្នុងចំណោម​ជើងហោះហើរ​អន្តរជាតិ ខេត្ត​សៀមរាប​មាន​​ជើង​ហោះហើរ​​​អន្តរជាតិ​ពី​កោះហ្កាំរបស់​អាមេរិក ​តាមរយៈ​ក្រុមហ៊ុន Air Iceland។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភ្ញៀវទេសចរអន្តរជាតិចូលមកខេត្តសៀមរាបតាមផ្លូវអាកាសមានប្រមាណ ៧០% នៃចំនួនភ្ញៀវអន្តរជាតិសរុប។ ខេត្ត​ទេសចរដ៏ធំរបស់កម្ពុជា​នេះ ទទួល​បាន​ជើង​ហោះហើរអន្តរជាតិ​ជាប្រចាំ​ពី ៧-៨ជើងក្នុងមួយថ្ងៃ និង​ជា​មធ្យម​ទទួលបាន​អ្នក​ដំណើរជាមធ្យម​៧០០-៨០០​នាក់ក្នុងមួយថ្ងៃ។

ក្រៅ​ពី​ក្រុមហ៊ុន Air Iceland ដែល​ដឹក​ភ្ញៀវទេសចរ​ពី​កោះហ្កាំរបស់​អាមេរិក​មក​ខេត្តសៀមរាប​ បច្ចប្បន្ន​នេះ​ខេត្ត​ទេសចរណ៍​ធំ​បំផុត​របស់​កម្ពុជា​នេះ ​មាន​ជើង​ហោះហើរ​អន្តរជាតិ​មាន​ដូចជា​ក្រុមហ៊ុន Singapore Airline (សិង្ហបុរី-សៀមរាប) ក្រុមហ៊ុន Air Asia (គូឡាឡាំពួរ-សៀមរាប និងបាងកក-សៀមរាប) ក្រុមហ៊ុន Cambodia Angkor Air (ហូជីមីញ-សៀមរាប និងដាណាង-សៀមរាប) ក្រុមហ៊ុន Vietnam Airline (ហូជីមីញ-សៀមរាប) ក្រុមហ៊ុន Thai Smile (បាងកក-សៀមរាប) ក្រុមហ៊ុន China Eastern (គួនមីង-សៀមរាប) ក្រុមហ៊ុន Bangkok Air (បាងកក-សៀមរាប)។ ក្រៅ​ពីនេះ​ក៏មាន​ជើងហោះហើរក្នុងស្រុក មានក្រុមហ៊ុន Cambodia Angkor Air (ភ្នំពេញ-សៀមរាប) និង (កំពង់សោម-សៀមរាប) និង​ក្រុមហ៊ុន Cambodia Airway (ភ្នំពេញ-សៀមរាប)។

​​​ក្រសួង​ទេសចរ​ណ៍​បាន​បញ្ជាក់​ថា ​ក្នុងរយៈពេល ៧ ខែឆ្នាំ ២០២២ ខេត្ត​សៀមរាប​មាន​ជើងហោះហើរក្រៅប្រទេសចំនួន ៥៥០ ជើង។ ក្នុង​រយៈពេល​ ៧ ខែឆ្នាំ ២០២២ ខេត្តសៀមរាបទទួលភ្ញៀវអន្តរជាតិជាង ៨ ម៉ឺននាក់ កើនឡើង ១៣៥១.៧៧%៕