បញ្ញវ័ន្តសង្ឃ២អង្គ ទទួលសញ្ញាបត្រថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ព្រះភិក្ខុ គូ​ សុភាព និងព្រះភិក្ខុ ពេញ​ វិបុល​ ដែលជាបញ្ញវន្តសង្ឃខ្មែរ ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតជាផ្លូវការពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា របស់បណ្ឌិត កុល ផេង អតីតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា នៅព្រឹកថ្ងៃទី២៧ ខែសីហានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីប្រគល់សញ្ញាបត្របណ្ឌិត ប្រគេនភិក្ខុ គូ សុភាព និងភិក្ខុ ពេញ វិបុល ធ្វើឡើងក្រោមវត្តមានលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា។

ភិក្ខុវជិរប្បញ្ញោ គូ សុភាព គឺជាសាស្តាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ឯកទេសផ្នែកគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ ចរិយាវិទ្យា និងបណ្តុះគុណធម៌។ ព្រះតេជគុណជាវាគ្មិនដែលមានប្រជាប្រិយ ក្នុងការបង្រៀនព្រះពុទ្ធសាសនា ភាពជាអ្នកដឹកនាំ និងការលើកទឺកចិត្ត។

ព្រះតេជគុណ គូ សុភាព បានបញ្ចប់ថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាកលវិទ្យាល័យត្រយ ឯកទេសផ្នែកអប់រំ នៅសហរដ្ឋអាមេរិក។ បច្ចុប្បន្នព្រះតេជគុណ ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ គ្រូសូត្រស្តាំវត្តគល់ទទឹង និងជាស្ថាបនិកនៃមូលនិធិធម្មឱសថផងដែរ។

ព្រះភិក្ខុ វជិរប្បញ្ញោ បណ្ឌិត គូ សុភាព មានសង្ឃដីកាចែករំលែកបទពិសោធន៍នៃការសិក្សារហូតចប់ថ្នាក់បណ្ឌិត ថា៖” កំណត់គោលដៅមួយ ហើយប្រឹងឲ្យដល់ទីបំផុត” ។

ចំណែក ព្រះ​វិបុ​លវេទី ពេញ វិបុល គឺជាអនុ​ប្រធា​នផ្នែក​ពុ​ទ្ធិក​មធ្យម​សិក្សា​នៃ​អគ្គា​ធិ​​ការ​ដ្ឋាន​ពុទ្ធិក​សិក្សា​ជាតិ​ និង​ជា​សាស្ត្រា​ចារ្យ​សា​កលវិទ្យា​ល័យ​បញ្ញា​សា​ស្ត្រកម្ពុជា។ ព្រះអង្គក៏ជាមន្រ្តីសង្ឃវត្តបទុមវតី ភ្នំពេញផងដែរ។

ព្រះមហាកិត្តិបាលោបណ្ឌិត ពេញ វិបុល ក៏បានចែករំលែកដែរថា៖ ” បើមិនជួបឧបសគ្គ ជីវិតដូចជាគ្មានន័យ “៕