មន្រ្តីជាន់ខ្ពស់ក្រសួងដែនដី ពន្យល់យន្ដការដើម្បីបង្ការការរលំបាក់អាគារ (វីដេអូ)

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី លោក លី រស្មី ក្នុងសន្និសិទសារព័ត៌មានកាលពីពេលថ្មីៗនេះ បានពន្យល់យន្ដការដើម្បីបង្ការការរលំបាក់អាគារ។ កន្លែងមកកម្ពុជាក៏ធ្លាប់រលំបាក់អគារជាច្រើនទីតាំងមកហើយ ដូចជាករណីធំៗមាននៅខេត្តកែប និងព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង រូបនេះ៖ «៦ខែនៅក្នុងឆ្នាំ២០២២នេះ ការវិនិយោគក្នុងវិស័យសំណង់មានប្រមាណជា ២០០០ពាន់គម្រោង មានផ្ទៃក្រឡាសំណង់សរុបទាំងអស់ប្រមាណជា ២,៨ លានម៉ែត្រការ៉េ ដែលមានទុនវិនិយោគ១២០ ៦លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២១ មាន ៤៣០៣គម្រោង មានផ្ទៃក្រឡាសំណង់ជាង ១២លានម៉ែត្រការ៉េ ជាមួយនឹងទុនវិនិយោគប្រមាណជា ៥៣៣៣ លានដុល្លារអាមេរិក»

សូមជម្រាបជូនថា គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង នៅទូទាំងប្រទេសមានចំនួន ២,៤៧២អគារ គម្រោងបុរីលំនៅឋាន និងបណ្ដូលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៤៨២គម្រោង និងបានផ្តល់វិញ្ញាបនបត្រប្រកបអាជីវកម្ម ក្នុងវិស័យសំណង់ដល់ក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់បានចំនួន ៣,២៤៤ក្រុមហ៊ុន៕