រដ្ឋបាលរាជធានីភ្នំពេញ ដោះដូរដំណែងអភិបាលរដ្ឋាករស្វយ័តរថយន្ដក្រុង

សង្គម​និង​សេដ្ឋកិច្ច

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ប្រកាសលោក កែវ ចាន់ណារិទ្ធ ចូលកាន់តំណែងអភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណ:រថយន្ដក្រុង( City Bus) រាជធានីភ្នំពេញ ជំនួសលោក អ៊ាន សុឃីម ដែលត្រូវទទួលមុខដំណែងថ្មី នៅថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនទទួលដំណែងជាអភិបាលរដ្ឋករ លោក​ កែវ ចាន់ណារិទ្ធ អតីតអភិបាលរង​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​រាជធានីភ្នំពេញ និងជាប្រធាន​គណៈ​គ្រប់គ្រង​ទីលាន​ចាក់សំរាម​ក្នុង​ខណ្ឌដង្កោ​។

គួររំលឹកថា រដ្ឋបាលរាជធានីភ្នំពេញបានដាក់ដំណើរការជាលើកដំបូងនូវរថយន្តក្រុងសាធារណៈ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ ដោយមានខ្សែរត់ចំនួន០៣ខ្សែ រថយន្តចំនួន៤៣គ្រឿង ហើយនៅឆ្នាំ២០១៧ បានបន្ថែមខ្សែរត់ចំនួន០៥ខ្សែ មានរថយន្តចំនួន១៥៥គ្រឿង និងឆ្នាំ២០១៨ បន្ថែមខ្សែរត់ចំនួន០៥ខ្សែទៀត សរុបចំនួន១៣ខ្សែ ដោយបានប្រើប្រាស់រថយន្តរហូតដល់ចំនួន២៣៥គ្រឿង ក្រោមការជួយឧបត្ថម គាំទ្រ និងផ្តល់ជំនួយ រថយន្តក្រុងទាំងនេះ ពីប្រទេសជប៉ុន និងប្រទេសចិន៕