រោងចក្រថ្មីចំនួន២ ដែលចាយទុនសរុបជាង១៨លានដុល្លារអាមេរិក រដ្ឋសម្រេចឱ្យបើកដំណើរការ

សង្គម​និង​សេដ្ឋកិច្ច

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងវិនិយោគចំនួន២ ដែលមានទំហំទុនវិនិយោគសរុបជាង១៨លានដុល្លារអាមេរិក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមហ្វេកបុកផេករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហាញថា គម្រោងទាំង២ដែលបានអនុម័តនេះ រួមមាន៖

ក្រុមហ៊ុនដែលទៅប្រែមុខមាត់ថ្មីនៃខេត្តកំពង់ស្ពឺ គឺក្រុមហ៊ុន “LIN WEN CHIH SUNZEAL ENTERPRISES CO., LTD” ដែលហ៊ុននេះមានគម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ៤៤ ភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ១៣,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៩៥៥កន្លែង។

ក្រុមហ៊ុនទី២គឺ “HUANG THENG PACKAGING CO., LTD” ដែលក្រុមហ៊ុននេះមានគម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ (Stretch film, Shrink film, Poly bag) ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៦៣៩ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៣៨កន្លែង៕