ឧត្តមសេនីយ៍ឯក ស ថេត៖ អគារស្នងការភ្នំពេញ តម្លៃជាង ១៤លានដុល្លារ មិនបានប្រើប្រាស់ថវិការដ្ឋនោះទេ

សង្គម​និង​សេដ្ឋកិច្ច

អគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ២ តម្លៃជាង១៤លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លុវការ នៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ ក្រោមវត្តមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមឧត្តមសេនីយ៍ឯក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អគាររដ្ឋបាល និងអគារសាលប្រជុំ ត្រូវបានសាងសង់ឡើងអស់ ថវិការសរុបចំនួនជាង ១៤លានដុល្លារ ដោយមិនបានប្រើប្រាស់ថវិការដ្ឋនោះទេ។ ថវិកាចំណាយទាំងនេះ មួយផ្នែកបានមកពីថវិការបស់អង្គភាព តាមរយៈការសម្រួលទីតាំងចំនួន ២កន្លែង និងមួយផ្នែកទៀតបានមកពីការជួយឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជនក្នុងនិងក្រៅប្រទេស។

ក្នុងនោះ អគាររដ្ឋបាល មានទទឹង ៤០ម៉ែត្រ បណ្តោយ៥០ម៉ែត្រ មានផ្ទៃក្រឡាសរុបចំនួន ២០,០០០ម៉ែត្រក្រឡា និងមានកម្ពស់ ១០ជាន់ ដោយជាន់នីមួយៗមានផ្ទៃក្រឡាចំនួន ២,០០០ម៉ែត្រក្រឡា។ ចំណែកឯ អគារសាលប្រជុំ មានកម្ពស់៣ជាន់ ដែលមានទទឹង ៣០ម៉ែត្រ បណ្តោយ៤០ម៉ែត្រ មានផ្ទៃក្រឡាសរុបចំនួន ៣.៦០០ម៉ែត្រក្រឡា ដោយជាន់នីមួយៗមានផ្ទៃក្រឡាចំនួន១,២០០ម៉ែត្រក្រឡា។

គួររម្លឹកថា អគារទាំងពីរនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន ENG CONSTRUCTOR ប្រើប្រាស់ពេល ២ឆ្នាំ ដែលសាងសង់ចាប់ពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ មក ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ បានធ្វើឱ្យមានការអូសបន្លាយពេលវេលារហូតដល់ជាង ០៣ឆ្នាំទើប បានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២៕