លោក ហង់ជួនណារ៉ុន សម្រេចផ្អាកការសិក្សាសាលារដ្ឋ និងឯកជនបណ្ដោះអាសន្ន ៣ថ្ងៃពេលកិច្ចប្រជុំកំពូលអាស៊ាន

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនជាបណ្ដោះអាសន្ននៅភ្នំពេញរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ដើម្បីកាត់បន្ថយចរាចរណ៍ក្នុងពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ នៅថ្ងៃទី១២ ខែកញ្ញានេះ បានបញ្ជាក់ថា ការសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិតជាបណ្ដោះអាសន្ន នៅរាជធានីភ្នំពេញ ក្នុងគោលបំណងកាត់បន្ថយការស្ទះចរាចរណ៍ សម្រាប់ប្រជាជន និងជួយសម្រួលដល់ក្បួនរថយន្តរបស់គណៈប្រតិភូក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕

គួររម្លឹកថា ការ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អា​ស៊ាន​ឆ្នាំ​ ​២​០​២​២​ ​គឺជា​លើក​ទី​ ​៣​ ​សម្រាប់​ប្រទេស​កម្ពុជា​ ​ហើយ​វា​ជា​កិច្ចប្រជុំ​កំពូល​ក្នុង​តំបន់​ដ៏​សំខាន់​មួយ​ ​បន្ទាប់ពី​បាន​ចូល​ជា​សមាជិក​អា​ស៊ាន​នៅ​ថ្ងៃ​ទី​ ​៣​០​ ​ខែ​មេសា​ ​ឆ្នាំ​១​៩​៩​៩​៕