ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤

សង្គម​និង​សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន នឹងជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃស្អែក នាសណ្ឋាគារសុខា ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់អាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបនឹងវិបត្តិដែលកំពុងកើតមានលើសាកលលោកនាពេលបច្ចុប្បន្នបណ្តាលមកពីការប្រកួតប្រជែងឥទ្ធិពលនយោបាយ ការរាតត្បាតជំងឺកូវីដ១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។

ក្នុងពិធីបើកកិច្ចប្រជុំនាព្រឹកថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន នឹងថ្លែងសុន្ទរកថាគន្លឹះ ក៏ដូចជាផ្តល់នូវទស្សនទានមួយចំនួន ដើម្បីជាធាតុចូលសម្រាប់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក៏ដូចជារដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសដៃគូ យកទៅជជែកស្វែងរកកាលានុវត្តន៍ភាពសេដ្ឋកិច្ច និងដោះស្រាយវិបត្តិ៕