សម្តេចតេជោ ហ៊ុន​ សែន​៖ ត្រូវ​ប​ញ្ឈប់​​ជា​បន្ទាន់ ការរំលោ​ភ​បំពាន​លើ​សិទ្ធិអ្នកនិពន្ធ និង​យកស្នាដៃ​គេមក​ធ្វើឡើង​វិញដោយគ្មានការ​អនុញ្ញាត

សង្គម​និង​សេដ្ឋកិច្ច

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់សិល្បករ សិល្បការិនី និងអ្នកនិពន្ធស្នាដៃនានា ត្រូវបញ្ឈប់ជាបន្ទាន់ ចំពោះការរំលោភបំ​ពានយ៉ាង​​ធ្ងន់ធ្ងរ យកស្នាដៃចម្រៀង និងការតែងនិពន្ធផ្សេងៗ មកផលិតឡើងវិញ ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ ឬពីក្រសួងវប្បធម៌។ សម្តេចថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌» នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយក្រ​សួងស្ថាប័នពាក់ព័ន្ធ និងឤជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ត្រូវបន្តយក ចិត្តទុកដាក់ថែ​រក្សាការពារ និងបង្ក្រាបរាល់ បទល្មើសឱ្យបានទាន់ ពេលវេលា និងប្រកបដោយ​ប្រសិទ្ធភាពនៅតាម ទីតាំងតំបន់ប្រាសាទ រមណីយដ្ឋាន ប្រវត្តិសា្រស្ត វត្តឤរាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ ដែលមានឤយុកាលរាប់ រយឆ្នាំនៅតាម មូលដ្ឋាននៅទូទាំងប្រទេស។

សម្តេចក៏បានណែនាំឲ្យក្រសួងវប្បធម៌ ត្រូវបន្តរួមគ្នាធ្វើបញ្ជីសារពើ​ភណ្ឌគ្រប់ទីតាំង​នៃបេតិកភណ្ឌរូបី ទាំងនោះឱ្យបានសព្វគ្រប់ ដើម្បីចៀសវាងការ រំលោភបំពាន ហើយត្រូវបន្តទាមទារយកមកវិញ នូវបដិមានានា របស់ជាតិ ដែលបាន​បាត់បង់កន្លង​មកក្នុងអំឡុងសម័យសង្គ្រាម៕