អនាគតរដ្ឋមន្ត្រីវ័យក្មេងក្រសួងកសិកម្ម ឌិត ទីណា ជានរណា?

សង្គម​និង​សេដ្ឋកិច្ច

ក្នុង​លិខិតមួយច្បាប់របស់នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានទៅ​ស្នើ​ប្រធាន​រដ្ឋ​សភាជាតិ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដើម្បីរៀប​ចំ​ការបោះ​​ឆ្នោត​ផ្តល់​សេចក្តីទុក​ចិត្តលើ​កា​រ​បំពេញ​បន្ថែម​សមាស​ភាព​សមាជិក​រដ្ឋាភិបាល​​ដល់លោក ​ឌិត ទីណា ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក វេង សាខុន ត្រូវបានបញ្ឈប់ពីមុខ​តំណែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយបញ្ចប់មុខតំណែងលោក វេង សាខុន រាជរដ្ឋាភិបាលកម្ពុជាក៏ចាត់តាំងឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជារដ្ឋមន្រ្តីស្តីទីជំនួសរហូតមានការតែងតាំងរដ្ឋមន្រ្តីកសិកម្មថ្មី។

អនាគតរដ្ឋមន្ត្រីវ័យក្មេង លោក ទីណា ធ្លាប់បានទទួលការសិក្សាពីសាលាជាតិជាន់ខ្ពស់ផ្នែករ៉ែ នៅទីក្រុងប៉ារីសប្រទេសបារាំង បច្ចុប្បន្ន​មានតួនាទីជារដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និងថាមពល ត្រូវបាន​គេ​ស្គាល់ថាជាកូនរបស់លោក ឌិត មុន្ទី ប្រធានតុលាការ​កំពូល។

លោក ទីណា ជាបងថ្លៃរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ កូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ភរិយាលោកគឺ លោកស្រី ឌិត និតា។

មានវ័យ ៤៣ឆ្នាំ ​​​លោ​ក ឌិត ​ទីណា ជាបញ្ញវ័នបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បច្ចុប្បន្នអនុ​ប្រធាន​គណៈ​ពង្រឹង​ស្រុក​ស្អាង ប្រធាន​គណៈ​ពង្រឹង​ឃុំ​កោះ​ខ្សាច់​ទន្លា ​​​​និងជា​បេក្ខ​ជន​តំណាង​​​រាស្ត្រ​​មណ្ឌល​​​​​​កណ្តាល។

ប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ ផុតពីថ្ងៃទី១៣ ខែតុលា ទៅ លោក ឌិត ទីណា កូនប្រុសប្រធានតុលាការកំពូល នឹងក្លាយជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផ្លូវការ ជំនួស លោក វេង សាខុន ដែលត្រូវបានបញ្ចប់ពីតំណែងកាលពីពេលថ្មីៗនេះ៕