សម្តេច ហ៊ុន សែន៖ មាន​​អ្នកធំ​ទៅ​ចាប់ដី​ដាំដំណាំ​ស្វាយបាន​​ទៅ​រារាំងរដ្ឋ​បាល​​ខេត្ត​បាត់​ដំបង​កុំឱ្យ​កាត់ដីឱ្យ​ខេត្ត​ប៉ៃ​លិន

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទុក​ពេលចំ​នួន ២ សប្ដាហ៍​ឱ្យ​អភិ​បាល​ខេត្ត​បាត់​ដំបង ​និង​ខេត្ត​ប៉ៃលិន ដោះ​ស្រាយ​ឱ្យ​បាន​រួចរាល់​នូវបញ្ហា​ព្រំ​ប្រទល់​​រដ្ឋបាលរវាង​ខេត្ត​ទាំង ​២​ ស្ថិត​នៅក្នុង​តំបន់​ ១ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​គ្រប់​គ្រង​កម្ម​សិទ្ធិ​ដីធ្លី និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នាពេល​ខាង​មុខ​នេះ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់ នាព្រឹកថ្ងៃចន្ទទី១៧ តុលានេះ សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា ការមិនអាចកំណត់ព្រំប្រទល់ដែនខេត្តទាំងពីរ ដោយសារមានអ្នកធំមានដីនៅកន្លែងនោះ មិនចង់ឱ្យមានការកាត់ទៅខេត្តប៉ៃលិន ហើយព្យាយាមបង្កការរាំងស្ទះ ដូច្នេះសម្ដេចសូមឲ្យខេត្តទាំងពីរពន្លឿនការងារនេះឲ្យបានឆាប់។

សម្តេចថ្លៃងថា បញ្ហាការ​កែសម្រួល​​ព្រំប្រទល់​រដ្ឋបាល​រវាង​ខេត្ត​បាត់​ដំបង និង​ប៉ៃលិន​នេះ ​អាជ្ញាធរ​ខេត្ត​ទាំង ២ បាន​ដោះ​ស្រាយ​តាំងពីឆ្នាំ​ ១៩៩៦ រហូតមក​ដល់​បច្ចុប្បន្ន​មាន​រយៈ​ពេល​ជិត​ ៣០​ ឆ្នាំ​ទៅហើយ​ ប៉ុន្ដែបែរ​ជាមិន​ទាន់​ដោះ​ស្រាយ​បាន​រួចរាល់​ទៅវិញ។

យ៉ាងណា ការអូសបន្លាយពេលបែងចែកភូមិសាស្ត្ររវាងខេត្តទាំងពីររហូតមកទល់នឹងពេលនេះ សម្តេចនាយក​រដ្ឋ​មន្រ្ដី​បាន​ឱ្យ​ដឹង​ថា ​អភិបាលខេត្ត​ប៉ុន្មាន​នាក់​ហើយ​ក៏ដោះ​ស្រាយ​បញ្ហា​នេះ​មិន​ចេញ។ ប៉ុន្ដែ​បើតាម​ការ​​ស៊ើប​របស់សម្តេចគឺមាន​​អ្នកធំ​មួយ​ចំនួនទៅ​ចាប់ដី​ដាំដំណាំ​ស្វាយ​នៅទី​នោះ​ បាន​​ទៅ​រារាំង​នៅ​រដ្ឋ​បាល​​ខេត្ត​បាត់​ដំបង​កុំឱ្យ​កាត់ដី​តំបន់១​នោះ ទៅ​ឱ្យ​ខេត្ត​ប៉ៃ​លិន៕