រដ្ឋលេខាធិការក្រសួងកសិកម្ម លោក ប្រាក់ ដាវីដ បានអញ្ជើញអមដំណើរ លោករដ្ឋមន្រ្តី ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) ចុះបំពេញទស្សនកិច្ច និងសិក្សាពីសក្តានុពលកសិកម្ម និងផលិតកម្មសត្វនៅកម្ពុជា នាថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៦។

លោក ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) គឺជារដ្ឋមន្ត្រីក្រសួងកសិកម្ម នៃប្រទេសលីបេរីយ៉ា (Liberia) ដែលលោកបានចុះបំពេញទស្សនកិច្ច និងសិក្សាពីសក្តានុពលកសិកម្មកម្ពុជា ក្នុងគោលដៅស្វែងរកឱកាសអភិវឌ្ឍន៍ពាណិជ្ជកម្មកសិកម្ម និងការវិនិយោគ នៅក្នុងខេត្តចំនួន៣ រួមមានខេត្តកំពង់ស្ពឺ តាកែវ និងខេត្តកំពត។

គួរបញ្ជាក់ថា វិស័យកសិកម្មកម្ពុជាសម្រេចបានលទ្ធផលគួរជាទីមោទនៈ និងបានប្រែក្លាយពីស្ថានភាពខ្វះស្បៀង មកជាការធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ក្នុងប្រទេស និងការនាំចេញផលិតផល កសិកម្មរាប់លានតោនដែលរួមចំណែកយ៉ាងសំខាន់ ដល់ការធានាសន្តិសុខស្បៀងពិភពលោកថែមទៀតផង៕




