ក្នុងនាមប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកាន់កម្ពុជាលើកដំបូងនៅឆ្នាំណា?

សង្គម​និង​សេដ្ឋកិច្ច

​កម្ពុជា-​ចិន ​ភ្ជាប់​ទំនាក់ទំនង​ការទូតជាមួយគ្នាចាប់តាំងពី​ឆ្នាំ​១៩៥៨​ មកម្ល៉េះ ហើយរយៈពេល​៦៤​ឆ្នាំ​នៃ​ចំណង​ការទូតជាប្រពៃណីនេះ បាន​ពូនច្របាច់បញ្ចូលគ្នា​យ៉ាង​ស្អិតល្មួត ជា​ទំនាក់​ទំនង​ចាស់​វស្សា ដែល​មើល​ឃើញ​ថា ផ្ដល់​​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក ជា​ពិសេស​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ត្រឹមឆ្នាំ២០២២នេះ ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង ជា​ប្រមុខរ​ដ្ឋចិន​ទី​៤ ដែលបាន​មកកាន់​កម្ពុជា​បន្តភ្ជាប់ទំនាក់ទំនងដ៏រឹងមាំ ដោយឡែកសម្រាប់កម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

  • តើក្នុងនាមប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកាន់កម្ពុជាលើកដំបូងនៅឆ្នាំណា?

លោក ស៊ី ជីន​ពីង ​ក្លាយជា​ប្រធានាធិបតី​ចិន​ទី​៤ ដែល​មកកាន់ប្រទេសកម្ពុជា​ ក្នុង​ឆ្នាំ​២០១៣ នេះ​ក៏​មិនមែនជា​លើកទីមួយ​ឡើយដែល​លោក​មកកាន់​រាជធានី​ភ្នំពេញ​នោះ​។ កាលពី​ឆ្នាំ​២០០៩ លោក ស៊ី ធ្លាប់​ទស្សនកិច្ច​កម្ពុជា​ម្ដង​ដែរ ​ពេលនោះ​លោក​នៅ​ជា​អនុ​ប្រធានាធិបតី​នៅឡើយ​។​

កាលណោះប្រធានាធិបតី​ចិន​ ស៊ី​ ជី​ន​ពីង​ មិនមែន​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ដោយ​ដៃទទេ​នោះ​ទេ​។​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូងក្នុង​ឋានៈ​ជា​ប្រមុខរដ្ឋ​​ ​លោក​បាន​សន្យា​ផ្ដល់​ជំនួយ​ប្រមាណ ​២៣៧​លាន​ដុល្លារ​ ​លុប​ចោល​បំណុល​រដ្ឋ​ជិត ​៩០​លាន​ដុល្លារ​ ​ផ្ដល់​ជំនួយ​គាំទ្រ​យោធា​ជិត​១៥​លាន​ដុល្លារ​ និង​ចុះ​កិច្ចព្រមព្រៀង​ថ្មីៗ​ជា​ច្រើន​។​

បន្ទាប់​ពី​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ ​លោក​ ស៊ី​ បាន​ចូល​គាល់​ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ​ នរោត្តម​ សីហ​មុនី​ និង​សម្ដេចម៉ែ​ នរោត្តម​ មុនីនាថ​ បន្ទាប់​មក​ជួប​ជាមួយនាយក​រដ្ឋមន្ត្រី សម្តេចតេជោ​ ហ៊ុន​ សែន​ នៅ​វិមាន​សន្តិភាព​​ ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​ និង​កិច្ចព្រមព្រៀង​អប់រំ​ថ្មីៗ​ជា​ច្រើនផងដែរ។

រហូត​មក​ទល់ឥឡូវ បើ​និយាយ​ពីទំនាក់ទំនង​ក្នុង​វិស័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជាមួយ​កម្ពុជា ប្រទេស​ចិន​ឈរ​នៅ​លំដាប់​ទី​១ លើ​វិស័យ​ជា​ច្រើន ដូច​ជា ការ​វិនិយោគ ទំហំ​ពាណិជ្ជកម្មទ្វេ​ភាគី និង​ទេសចរណ៍​ជា​ដើម​។

តាមពិតទៅ មិន​ត្រឹមតែ​ប្រធានាធិបតី​ចិន ថ្នាក់ដឹកនាំ​ចិន​កំពូលៗ​ស្ទើរ​គ្រប់​ជំនាន់ សុទ្ធតែ​ធ្លាប់បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រួមទាំង​នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង​មន្ត្រីជាន់ខ្ពស់​ជាច្រើន​ទៀតផងដែរ​៕