អ៊ុយក្រែន ចុះហត្ថលេខាក្លាយជាសមាជិកទី៥០ នៃសន្ធិសញ្ញា TAC នៅភ្នំពេញ

សង្គម​និង​សេដ្ឋកិច្ច

ប្រទេសអ៊ុយក្រែន ដែលកំពុងរ៉ាំរ៉ៃដោយសង្រ្គាមជាមួយនឹងរុស្ស៊ីតាំងពីខែកុម្ភៈមកនេះ បានក្លាយជាសមាជិកទី៥០នៃសន្ធិសញ្ញាមិត្តភាព និងភាពជាដៃគូសហប្រតិបត្តិជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលហៅកាត់ថា TAC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា ព្រមទាំងរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសអាស៊ានដទៃទៀត និង​អគ្គលេខាធិការ​អាស៊ាន បានធ្វើជាសាក្សី ពិធីចុះហត្ថលេខាលើលិខិតុបករណ៍ នៃការចូលជាសមាជិក នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។

ការបញ្ចូលអ៊ុយក្រែនជាសមាជិក TAC ពេលនេះ ធ្វើឡើងនាអំឡុងពេលដែលប្រទេសមួយនេះកំពុងរ៉ាំរ៉ៃដោយសង្រ្គាមជាមួយនឹងរុស្ស៊ី ហើយក្នុងសង្រ្គាមនេះ អ៊ុយក្រែនទទួលបានការគាំទ្រពីសហគមន៍អាស៊ាននិយាយជារួម និងនិយាយដោយឡែកពីកម្ពុជា ក្នុងការបោះឆ្នោតនៅអង្គការសហប្រជាជាតិចំនួន ៣លើក។

 បើតាមលោក គង់ ភោគ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យកិច្ចប្រជុំអាស៊ាន បានបញ្ជាក់ថា អាស៊ានជាអង្គការតំបន់ដែលបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ទៅលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ជាដើម ហើយបណ្តាប្រទេសទាំងនោះ ក៏អាចក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អាស៊ាន៕