មកជើងនេះ ឥណ្ឌាឆក់ឱកាសចុះហត្ថលេខាលើឯកសារផ្តល់កាដូជូនកម្ពុជា ចំនួន ៤

សង្គម​និង​សេដ្ឋកិច្ច

មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោក Jagdeep Dhankha អនុប្រធានាធិបតីឥណ្ឌា ជួបពិភាក្សាការងារ ដាច់ដោយឡែកពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នឹងបានផ្លាស់ប្តូរឯកសារដែលបានចុះហត្ថលេខារួចចំនួន៤ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ឯកសារដែលមេដឹកនាំប្រទេសទាំងពីរចុះហត្ថលេខានោះរួមមាន៖

១/ អនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌាជូដពរ (IIT Jodhpur) ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឌីជីថលូបនីយកម្មតំបន់បេតិកភណ្ឌកម្ពុជា ។

២/ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រករបស់វា រវាង ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថាន ព្រៃឈើ និងបម្រែបម្រួលអាកាសធាតុឥណ្ឌា។

៣/ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាព និងឱសថ រវាងក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខាភិបាល និងសង្គមកិច្ចគ្រួសារឥណ្ឌា។

៤/ កិច្ចព្រមព្រៀងហិរញ្ញវត្ថុរវាងរដ្ឋាភិបាលកម្ពុជា និងឥណ្ឌា លើការជួសជុល និងអភិរក្សគំនូរវត្តរាជបូណ៌ ខេត្តសៀមរាប។

សូមជម្រាបជូនថា ទំនាក់ទំនងចំណងការទូតកម្ពុជា-ឥណ្ឌា ត្រឹមឆ្នាំ២០២២នេះ មានអាយុកាល ៧៣ឆ្នាំហើយ៕