សម្តេចតេជោ ហ៊ុន សែន បង្ហាញអារម្មណ៍សោកស្តាយមិនបានជួបប្រធានាធិបតីចិន-បារាំង

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បង្ហាញអារម្មណ៍សោកស្តាយមិនបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង គ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំAPEC និងប្រធានាធិបតីបារាំង លោក ម៉ាញូអែល ម៉ាក្រុង នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ក្រៅកិច្ចប្រជុំកំពូល G20 ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអាក់ខានមិនបានជួបក៏ព្រោះសម្តេចតេជោហ៊ុនសែន តេស្តវិជ្ជមានកូវីដ១៩ មុនចូលរួមកិច្ចប្រជុំកំពូល G20 នាព្រឹកថ្ងៃពុធ ទី១៥ ខែវិច្ឆិកានេះ ខណៈក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចនឹងថ្លែងសន្ទរកថាគន្លឹះផងដែរ។

ទន្ទឹមនឹងនោះ ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំសម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ានកំពុងចរចាប្រគល់ជូនឥណ្ឌូនេសុីជាតំណាងតែម្តង៕