សម្តេចតេជោ៖ កម្ពុជានឹងមានរោងចក្រដំឡើងរថយន្តTOYOTA នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

សង្គម​និង​សេដ្ឋកិច្ច

មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញអបអរសាទរខួប១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ Minebea(Cambodia) នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ នាយក​រដ្ឋមន្រ្តីសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងពេលឆាប់ៗខាងមុខនេះ រោង​ចក្រ​ដំឡើង​រថយន្ត​តូយ៉ូតា នឹងមានវត្តមាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចតេជោ បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តីជប៉ុន ធ្លាប់​បាន​ស្នើសុំ​ឱ្យ​កម្ពុជា​គាំទ្រ​នៅគម្រោងទាក់ទិននឹងការបង្កើតក្រុមហ៊ុនតូយ៉ូតានេះ។

សូមរម្លឹកថា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បាន​សម្រេច​អនុម័តលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់ជប៉ុន គឺក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. លើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា នៅ​ក្នុងប្រទេសកម្ពុជាក្រោមទុនវិនិយោគចំនួន ៣៦,៧លានដុល្លារអាមេរិក និង​អាច​បង្កើតការងារ​បានចំនួន​ប្រមាណ ១៥០នាក់។

បើតាមសម្តេចតេជោ ហ៊ុន សែន បានអះអាងដែរថា សមិទ្ធិផលទាំងអស់នេះ បានកើតឡើងជាបន្តបន្ទាប់ ដោយសារកត្តាសន្តិភាព និងស្ថេភាពនយោបាយ ទើប​ជំរុញ​ឱ្យ​កម្ពុជា​បានទាក់ទាញ​ការវិនិយោគ​ពី​ក្រុម​ហ៊ុន​ផលិតរថយន្តម៉ាកល្បីៗរបស់ពិភពលោក៕

អត្ថបទ៖ រង្សី