លោក វង្សី វិស្សុត មានបទពិសោធជោគជាំផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុនក្លាយជាមន្ត្រីយុទ្ធសាស្ត្រ

សង្គម​និង​សេដ្ឋកិច្ច

មានវ័យ ៥៧ឆ្នាំ លោក វង្សី វិស្សុត បច្ចុប្បន្នកំពុងកាន់តួនាទីរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកំពុងដឹកនាំនិងចូលរួមយ៉ាងសកម្មនៅក្នុងគណៈកម្មការនានារបស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជាបញ្ញវ័នមន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមនុស្សយុទ្ធសាស្ត្រដ៏សំខាន់ក្នុងជួរាជរដ្ឋាភិបាល ហើយក៏ជាមនុស្សមានឥទ្ធិពលខ្លាំងរឹងមាំនៅក្នុងក្រសួងសេដ្ឋកិច្ច បន្ទាប់ពីលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច។

មុខដំណែងរដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី លោក វង្សី វិស្សុត មានសិទ្ធិធ្វើសេចក្តីរាយការណ៍ដោយផ្ទាល់ទៅកាន់សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយមិនឆ្លងកាត់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនោះឡើយ។

តើលោក វង្សី វិស្សុត មានបទពិសោធការសិក្សា និងការងារយ៉ាងដូចម្តេចខ្លះ?

  • ការសិក្សា
    – វគ្គបណ្តុះបណ្តាលផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំ១៩៩៤។
    – ១៩៩១-១៩៩២ បញ្ចប់ថ្នាក់បណ្ឌិត​ផ្នែក​សសេដ្ឋកិច្ចពីវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ ម៉ូស្គូ ទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី។
    – ១៩៨៤-១៩៩០ អនុបណ្ឌិតផ្នែកសេដ្ឋកិច្ច ពីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ ម៉ូស្គូ ទីក្រុងម៉ូស្គូ សហព័ន្ធរុស្សុី
    – ១៩៨១-១៩៨៤ សញ្ញាបត្រឌីម្លូ នៅវិទ្យាល័យ ដូនពេញ រាជធានីភ្នំពេញ
  • បទពិសោធន៍ការងារ
    – ២០១៣- បច្ចុប្បន្ន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
    – ២០១២- បច្ចុប្បន្ន អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
    – ២០១០-២០១៣ អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
    – ២០០១-២០១២ សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ភ្ជាប់ជាមួយនាយករដ្ឋមន្ត្រី។
    – ប្រធាន (Chairman) ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា FTB
    – ២០០១-២០១០ អគ្គលេខាធិការរង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
    – ២០០០-២០០១ ប្រធាននាយកដ្ឋានវិនិយោគ និងសហប្រតិបត្តិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
    – ១៩៩៦-២០០០ អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុខាងក្រៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
    – ១៩៩៥ បុគ្គលិកនៃនាយកដ្ឋានហិរញ្ញវត្ថុខាងក្រៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
    – ១៩៩២-១៩៩៤ អ្នកគ្រប់គ្រងនៅក្រុមហ៊ុន ដឹកជញ្ជូនទំនិញ និងក្រុមហ៊ុនអាកាសចរណ៍។
  • ការងារបក្ស
    – សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងប្រធានគណៈពង្រឹង​ចុះ​​​​​​​​​​​​​​​​​​​ជួយ​ស្រុក​មុខកំពូល៕