លោក យ៉ង សាំងកុមារ ទទួលបានដំណែងថ្មីបន្ថែម ក្នុងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ

សង្គម​និង​សេដ្ឋកិច្ច

លោក យ៉ង សាំងកុមារ ទទួលបានការតែងតាំងមុខដំណែងថ្មិជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើតាមព្រះរាជក្រឹត្យ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងព្រះរាជក្រឹត្យបានបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ការតែងតាំងនិងផ្តល់ដំណែងបន្ថែមដល់លោក យ៉ង សាំងកុមារ អតីតគណៈកម្មការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ធ្វើឡើងបន្ទាប់ពីលោកប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយបានប៉ុន្មានថ្ងៃរាជរដ្ឋាភិបាលទូលថ្វាយព្រះមហាក្សត្រតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

សូមជម្រាបជូនថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បច្ចុប្បន្នមានលោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ជាប្រធាន ខណៈអតីតរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទេ លោក វេង សាខុន និងលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាអនុប្រធាន៕