លោក ហឿន សំនៀងអះអាង ៤ចំណុចសំខាន់ក្នុងការគូសវាសផែនការ

សង្គម​និង​សេដ្ឋកិច្ច

លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានលើកឡើងអំណះអំណាង ៤ចំណុចក្នុងការគូសវាសផែនការជីវិតត្រឹមត្រូវ នៅក្នុងវេទិកាជជែកពិភាក្សាពិសេសមួយ ក្រោមប្រធានបទ «ការរៀបចំផែនការ និងការអនុវត្ត ដើម្បីឈានទៅសម្រេចជោគជ័យ» នៅThe Factory Phnom Penh នាព្រឹក ថ្ងៃសុក្រ ទី២៣ ខែធ្នូនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាក់ទងនឹងការជជែកពិភាក្សានោះ លោកបានលើកឡើងចំណុច៤ ដើម្បីចាប់ផ្ដើមផែនការ និងតម្រង់គោលដៅជីវិតរួមមាន៖
១/ត្រូវមានក្ដីស្រម៉ៃ និងរៀបចំក្ដីសុបិនឱ្យបានច្បាស់លាស់
២/ត្រូវមានយុទ្ធសាស្ត្រមធ្យោបាយ
៣/ត្រូវមានសកម្មភាព
៤/ រាល់ដំណើរទាំងបីខាងលើ កុំភ្លេចសួរអ្នកមានបទពិសោធន៍។

ទន្ទឹមនឹងការលើកឡើងអះអាងខាងលើ លោកក៏បានសង្កត់ធ្ងន់ថា៖ «ជីវិតជាសិល្បៈដែលយើងត្រូវដាប់ឆ្លាក់ដោយខ្លួនឯង ហើយត្រូវរៀនធ្វើ រៀននិពន្ធ ព្រមទាំងរៀននិទានជីវិតឱ្យខ្លួនឯងផងដែរ»។

គួររម្លឹកបន្តិចថា លោក ហឿន សំនៀង ជាអតីតនិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ មកពីសាកលវិទ្យាល័យ Havard នៅសហរដ្ឋអាមេរិក និងជាអតីតអ្នកបួសរយៈពេល ១៩ព្រះវស្សា បច្ចុប្បន្នលោកជានាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផងដែរ៕