សប្ដាហ៍នេះគណៈរដ្ឋមន្ត្រីនឹងពិនិត្យសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

សង្គម​និង​សេដ្ឋកិច្ច

ព្រះសីហនុ បាននឹងកំពុងអភិវឌ្ឍន៍​រីកចម្រើន និង​កាកាន់តែទំនើ ជាពិសេស​ខាង​វិស័យសេដ្ឋកិច្ច និង​ហេ​ដ្ឋា ររចនាសម្ព័ន្ធ ហើយនៅពេល​ខាងមុខ​នេះ ទីក្រុង​ឆ្នេរសមុទ្រ ដ៏​ស្រស់ត្រកាល​នេះ នឹងត្រូវ​អភិវឌ្ឍន៍ទៅជា​តំបន់​សេដ្ឋកិច្ចពិសេសគំរូ​ពហុ​បំណង​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីជំរុញការងារនេះឱ្យបានឆាប់រហ័ស គណៈរដ្ឋមន្ត្រីគ្រោងនឹងបើកកិច្ចប្រជុំពេញអង្គពិភាក្សាលើសេចក្តីព្រាងគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

សូមជម្រាបជូនថា មុននឹងឈានលើកយកមកពិភាក្សាកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ខាងមុខនេះ ធ្វើឡើងបន្ទាប់ពីលោក វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីដើមធ្នូ ឆ្នាំ២០២២កន្លងទៅ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធវីដេអូជាមួយវិទ្យាស្ថាននគររូបនីយកម្ម និងឌីសាញសិនជិន (UPDIS) ដើម្បីពិនិត្យធ្វើបច្ចុប្បន្នភាព និងពិភាក្សាលើខ្លឹមសារសំខាន់ៗជាយុទ្ធសាស្រ្ត និងកំណត់ទិសដៅ គោលនយោបាយអាទិភាព នៃសេចក្តីព្រាងរបាយការណ៍ផែនការមេ និងសេចក្តីព្រាងរបាយការណ៍ផ្នែកពាក់ព័ន្ធទាំង១២ នៅក្នុងដំណាក់កាលទី២ នៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង តាមរយៈការប្រែក្លាយខេត្តព្រះសីហនុជាប៉ូលនៃការអភិវឌ្ឍថ្មីមួយ និងជាទីក្រុងឆ្លាតវៃ មានការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងជាទីក្រុងបៃតង ព្រមទាំងជាមជ្ឍមណ្ឌលពាណិជ្ជកម្ម សេវាកម្ម និងឡូជីស្ទីកដ៏រស់រវើក ក្នុងតំបន់អាស៊ាន ដើម្បីភ្ជាប់ខេត្តព្រះសីហនុទៅនឹងខ្សែច្រវ៉ាក់ផលិតកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថាន UPDIS គឺជាវិទ្យាស្ថាន ដែលធ្លាប់បានធ្វើការសិក្សា និងរៀបចំផែនការមេ អភិវឌ្ឍន៍តំបន់សិនជិន (Shenzhen) របស់ប្រទេសចិន៕