សម្តេច ស ខេង បុគ្គលទី៦ មានគោរម្យងារ “សម្តេចក្រឡាហោម សខេង”

សង្គម​និង​សេដ្ឋកិច្ច

បច្ចុប្បន្នសម្តេចក្រឡាហោម ស ខេង មានដំណែងជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ឧបនាយករដ្ឋមន្ត្រី​ រាជរដ្ឋាភិបាល អាណត្តិទី៦ ហើយ​ក៏​មាន​តួនាទី​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះករុណា ព្រះបាទ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ២០១៥ ប្រោស​ព្រះរាជទាន​គោរមងារ​ជា “សម្ដេច” ដល់​ឯកឧត្តម ស ខេង និងឯកឧត្តម សាយ ឈុំ គឺ​ជា​បុគ្គល​ទី​៦ និង​ទី​៧ ហើយ​ដែល​ចេញ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបានគោរមងារ​ជា “សម្ដេច”។

នៅក្នុង​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ បញ្ជាក់​ថា សម្តេច ស ខេង និង​សម្តេច សាយ ឈុំ គឺ​ជា​អ្នក​ដឹកនាំ​ដ៏​ឆ្នើម​ជា​ទី​គោរព​ស្រឡាញ់​របស់​ប្រជារាស្ត្រ បាន​ចូល​រួម​ដឹកនាំ​ប្រជាជាតិ​កម្ពុជា បាន​កសាង​នូវ​សន្តិភាព ស្ថិរភាព ឯកភាព សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ បាន​ចូលរួម​កសាង​ប្រព័ន្ធ​ច្បាប់​ការពារ​លទ្ធិប្រជាធិបតេយ្យ បាន​រក្សា​នូវ​ឯករាជ្យ​ជាតិ បូរណភាព​ទឹក​ដី មាន​ស្វាមី​ភក្តិ​ចំពោះ​រាជ​បល្ល័ង្ក ការពារ​និង​គោរព​ព្រះពុទ្ធ​សាសនា ព្រមទាំង​ការពារ​យុត្តិធម៌​សង្គម ដើម្បី​និរន្ត​ភាព​រាជា​និយម​ជាដើម។

សូមជម្រាបថា ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក ព្រះមហាក្សត្រ​បាន​ព្រះរាជទាន​គោរមងារ​ដល់​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់កម្ពុជា សរុប​ចំនួន ៩រូប​ ក្នុង​នោះ​រួម​មាន៖

១/សព​សម្តេច ជា ស៊ីម ដែល​មាន​គោរមងារ​ជា “សម្ដេច​អគ្គ​មហា​ធម្ម​ពោធិសាល ជា ស៊ីម” អតីតប្រធានព្រឹទ្ធសភា
២/សម្តេច ហេង សំរិន ជា “សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន” ប្រធានរដ្ឋសភា
៣/សម្តេច ហ៊ុន សែន ជា “សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន” នាយករដ្ឋមន្ត្រី
៤/សម្តេច គង់ សំអុល ជា “សម្ដេច​ចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល” ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង
៥/ភរិយាសម្តេច ហ៊ុន សែន គឺ​សម្តេច ប៊ុន រ៉ានី មាន​គោរមងារ​ជា “សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន” ប្រធានកាកបាទក្រហមកម្ពុជា
៦/សម្តេច ស ខេង គោរម្យងារ “​សម្ដេច​ក្រឡាហោម ស ខេង” ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
៧/សម្តេច សាយ ឈុំ “សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ” ប្រធានព្រឹទ្ធសភា
៨/សពសម្តេច សុខ អាន មានគោរម្យងារ “សម្តេចវិបុលបញ្ញាភក្តី សុខ អាន” អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
៨/សម្តេច ទៀ បាញ់ មានគោរម្យងារ “សម្តេចពិជ័យសេនា ទៀ បាញ់” ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
៩/សពសម្តេច ហ៊ុន ណេង ជា “សម្តេចឧត្តមទេពញាណ ហ៊ុន ណេង” អតីតអភិបាលខេត្តកំពង់ចាម៕