តើពេលនេះគួរវិនិយោគដីធ្លីនៅទីក្រុងដែលទើបបង្កើតថ្មីដែរ ឬទេ?

សង្គម​និង​សេដ្ឋកិច្ច

អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យ បានបង្ហាញការគាំទ្រ ចំពោះផែនការពង្រីកទីក្រុងថ្មីជាបន្តបន្ទាប់របស់រដ្ឋាភិបាលថា នឹងផ្តល់ប្រយោជន៍ច្រើនដល់ពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចនាតំបន់ក្រុងថ្មីថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងជុំវិញការបង្កើតក្រុងថ្មីនេះដែរ ត្រូវបានលោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចល្បីឈ្មោះមួយរូប បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនថា ការបង្កើតក្រុងថ្មីអ្នកមិនអាចធ្វើអោយទីផ្សារដីធ្លីដែលកំពុងស្ងាត់កំរើកឡើងវិញភ្លាមៗបាននោះទេ ប៉ុន្តែវាគឺជាពេលវេលាដ៏ល្អបំផុតសំរាប់ការវិនិយោគរយៈពេលវែង (ចាប់ពី៥ឆ្នាំឡើង)។

ដោយក្នុងនោះ លោកបានបង្ហាញនៅអំណះអំណាង ដោយផ្អែកលើហេតុផល២សំខាន់ៗ គឺ ៖. អ្នកវិនិយោគអាចទិញដីដែលល្អៗក្រោមតម្លៃទីផ្សារ។ គឺតម្លៃគួរក្រោមទីផ្សារយ៉ាងហោចណាស់២០%-៣០%។

និង. ការបង្កើតក្រុងថ្មីនឹងនាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័ (ទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ) និងសេវាសាធារណៈកាន់តែខិតទៅជិតប្រជាពលរដ្ឋដែលជាហេតុនាំអោយជំរុញល្បឿននៃការអភិវឌ្ឍក្នុងតំបន់កាន់តែលឿន។

ជារួម អ្នកវិភាគសេដ្ឋកិច្ចរូបនេះ បានអះអាងថា ហេតុនេះចំណុចគន្លឹះគឺ៖ ចេះទិញដីដែលល្អ ទិញក្រោមតម្លៃទីផ្សារ និងមានលុយគ្រប់គ្រាន់ ឬខ្ចីធនាគារតិចតួចដើម្បីបង្រ្គប់។

សូមរម្លឹកថា រដ្ឋាភិបាល​កម្ពុជា ​កាល​ថ្ងៃ​ទី២៣​ ធ្នូ បាន​សម្រេច​បង្កើត​ក្រុង​ថ្មី​ចំនួន​បី​បន្ថែម​ទៀត​ និង​ពង្រីក​ស្រុក​ថ្មី​ពីរបន្ថែម​។ ក្រុង​សំពៅពូន​និង​ក្រុង​អរិយក្សត្រ ​ស្ថិត​ក្នុង​ខេត្ត​កណ្ដាល ​ រីឯ​ក្រុង​ឧដុង្គម៉ែជ័យ​ស្ថិត​ក្នុង​ស្រុក​ឧដុង្គ​ខេត្ត​កំពង់ស្ពឺ។​ ស្រុក​ឧដុង្គ​ក៏​ត្រូវ​បាន​ពង្រីក​ស្រុក​មួយ​បន្ថែម​ទៀត​ដែរ​គឺ​ស្រុក​សាមគ្គីមុនីជ័យ​  ខណៈ​ស្រុក​ថ្មី​មួយ​ទៀត​ត្រូវ​បាន​បង្កើត​នៅ​ខេត្ត​ក្រចេះ​ឈ្មោះ​ថា ​ស្រុក​អូរគ្រៀងសែនជ័យ។​

យ៉ាងណាមិញ បើតាមអនុក្រឹតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានឱ្យដឹងថា ការសម្រេចកំណត់ចំនួនគណៈអភិបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មីនៃខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ គឺធ្វើឡើងដោយអនុលោមតាមមាត្រា ១៤០ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចខាងក្រោម៖ ១-ខេត្តកណ្តាលសម្រាប់ក្រុងអរិយក្សត្រ មានគណៈអភិបាលចំនួន ៧នាក់ និងក្រុងសំពៅពូន មានចំនួនគណៈអភិបាល៧នាក់។ ២-ខេត្តកំពង់ស្ពឺ សម្រាប់ក្រុងឧដុង្គម៉ែជ័យ មានចំនួនគណៈអភិបាល ៧នាក់ និងស្រុកសាមគ្គីមុនីជ័យ មានចំនួនគណៈអភិបាល៧នាក់។ និង៣-ខេត្តក្រចេះ សម្រាប់ស្រុកអូរគ្រៀងសែនជ័យ មានចំនួនគណៈអភិបាល ៧នាក់៕

អត្ថបទ៖ ពិសី