ឆ្នាំ២០២២កម្ពុជារកចំណូលបានពីវិស័យវារីវប្បកម្មជាង៣៧០លានរៀល

សង្គម​និង​សេដ្ឋកិច្ច

យោងតាមស្ថិតិវារីវប្បកម្មក្នុងឆ្នាំ២០២២ កម្ពុជារកចំណូលបានពីវិស័យនេះជាង ៣៧០លានរៀល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំណូលនេះបានមកពីការចិញ្ចឹមត្រីអនុវត្តបាន ៣៣០.៦០០តោន ស្មើនឹង ៩១,៨៣% ការភ្ញាស់ពូជកូនត្រីបាន ២៨៣.៥០០.០០០កូនស្មើនឹង៩៤,៥% ការចិញ្ចឹមក្រពើបាន៣៩១.៤១៤ក្បាលស្មើនឹង១៣០.៤៧% ។ ក្នុងនោះក៏បានបង្កើតបណ្តុំវារីវប្បកម្មបាន៣៣១កន្លែងមានសមាជិក១០.៨០៦នាក់ និងបានផ្តល់វិញ្ញាបនបត្របញ្ជាក់ការអនុវត្តវារីវប្បកម្មល្អដល់កសិដ្ឋានបានចំនួន៨កន្លែង។ ចំពោះការនាំចេញផលនេសាទបានចំនួន ៨.០០០តោន ដែលមានចំណូលសរុបជាង ៣៧០លានរៀល។

ទន្ទឹមនឹងលទ្ធផលនេះ ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារជលផលឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ល្អប្រសើរដែលថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលជលផលគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងរួមគ្នាសម្រេចបានក្នុងឆ្នាំ២០២២កន្លងទៅ ។

ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែម អំពីការធានានូវសន្តិសុខស្បៀង និងឧត្តមភាពនៃផលិតផល ដែលទាមទារឱ្យមានការយកចិត្តទុកដាក់លើការងារ អនាម័យ ភូតគាមអនាម័យ SPS និងជួយគាំទ្រដល់វិស័យឯកជន ដើម្បីសម្របសម្រួលដល់ការនាំចេញ។

គួរបញ្ជាក់ផងដែរថា តាមរបាយការរបស់រដ្ឋបាលជលផលកាលពីពេលកន្លងទៅថ្មីៗនេះបានបង្ហាញថា កម្ពុជាទទួលបានប្រាក់ចំណេញជាង ១,៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ពីឧស្សាហកម្មវារីវប្បកម្ម និងនេសាទទឹកសាប ដែលមានទិន្នផលជាង ៣៨ម៉ឺនតោន ពីជលផលទឹកសាប៕