អាគារសារមន្ទីររាងជា «គ្រាប់មីន»មានតែមួយគត់នៅលើពិភពលោក នឹងលេចរូបរាងនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

អគារសារមន្ទីរ ដែលមានរាងជា «គ្រាប់មីន» នឹងលេចរូបរាងឡើងក្នុងខេត្តសៀមរាបក្នុងពេលឆាប់ៗនេះ ដោយប្រើប្រាស់ថវិកាសាងសង់អស់ ២៤៥៤ លានយេន ក្រោមជំនួយពីប្រទេសជប៉ុន ។ អគារសារមន្ទីរនឹងប្រើរយៈពេលសាងសង់ប្រមាណពីរឆ្នាំ ហើយនៅពេលសាងសង់រួចជាអគារសារមន្ទីរនេះ នឹងជាអាគារមានតែមួយគត់លើពិភពលោក ដែលមានរាងជា «គ្រាប់មីន»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងពីគម្រោងនេះ ធ្វើឡើងនៅពេលដែលលោក Ueno Atsushi អគ្គរាជទូតជប៉ុនប្រចាំកម្ពុជាធ្វើទស្សនកិច្ច នៅសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅខេត្តសៀមរាប ដើម្បីឈ្វេងយល់ពីការងារបោសសំអាតមីននៅកម្ពុជា និងពិនិត្យមើលគម្រោងសាងសង់អគារសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានប្រាប់ឱ្យដឹងថា សម្រាប់អគារសារមន្ទីររាងជា គ្រាប់មីននេះមានទំហំ៥០ម៉ែត្របួនជ្រុង ដែលធ្វើឡើងមានរាងជា «គ្រាប់មីន» ដែលមានតែមួយគត់នៅលើកពិភពលោក។

លោកបានបន្តថា គោលបំណងនៃការបង្កើតអគារសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីននេះ គឺដើម្បីជាធ្វើជាឃ្លាំងព័ត៌មាន ឯកសារ និងវត្ថុតាងជាក់ស្តែង ដើម្បីឱ្យយុវជនជំនាន់ក្រោយៗបានឈ្វេងយល់ពីផលលំបាកនៃសង្គ្រាម និងក្រោយសង្គ្រាម៕