កម្ពុជា កំពុងកំណត់គោលដៅនាំចេញអង្ករឱ្យបាន ១ លានតោន ក្នុងឆ្នាំ ២០២៥

សង្គម​និង​សេដ្ឋកិច្ច

ថ្មីៗនេះ សហព័ន្ធស្រូវអង្ករកម្ពុជា ហៅកាត់ CRF បានធ្វើការកំណត់គោលដៅ ក្នុងការនាំចេញអង្ករកម្ពុជា ទៅក្រៅប្រទេសឱ្យបាន ៧៥ម៉ឺនតោន នៅក្នុងឆ្នាំ ២០២៣ នេះ និង ១លានតោន នៅក្នុងឆ្នាំ ២០២៥ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោកឧកញ៉ា ចាន់ សុខឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថាសហព័ន្ធ ក៏បានធ្វើការកំណត់គោលដៅ ក្នុងការជួយសម្រួលដល់ម្ចាស់អាជីវកម្មស្រូវអង្ករ ដើម្បីអាចរកបានប្រាក់ចំណេញ គួបផ្សំជាមួយនឹងនិរន្តរភាព និងមិនផ្តល់ផលប៉ះពាល់ដល់បរិស្ថានផងដែរ ។

ជាមួយគ្នានេះផងដែរ CRF នឹងបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីនាំយកអង្ករកម្ពុជា ចូលទៅកាន់ទីផ្សារថ្មីៗ ជាពិសេសប្រទេសហ្វីលីពីន និងបង្កើនចំនួននៃការនាំចេញអង្ករទៅកាន់ ប្រទេសចិន ក្នុងការឆ្ពោះទៅរកគោលដៅ ៤ សែនតោន នៅឆ្នាំនេះ ។

ជម្រាបជូនផងដែរថា កាលពីឆ្នាំ​មុន កម្ពុជាបាននាំចេញអង្ករចំនួន ៦៣៧ ០០៤ តោន ទៅកាន់ប្រទេស និងតំបន់ចំនួន ៥៩ ពោលគឺបានកើនឡើង ៣,២% ពីចំនួន ៦១៧ ០៦៩ តោន កាលពីឆ្នាំ ២០២១ និងទទួលបានប្រាក់ចំណូល ៤១៤ លានដុល្លារ ខណ:ចិន នៅតែជាប្រទេសនាំចូលអង្ករដ៏ធំបំផុត របស់កម្ពុជា ៕