ប្រធានាធិបតីឡាវ ប្រគល់មេដាយថ្នាក់ខ្ពស់បំផុត ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី

សង្គម​និង​សេដ្ឋកិច្ច

ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ថងលួន ស៊ីសូលីត ប្រគល់មេដាយថ្នាក់ខ្ពស់បំផុត ដែលមានឈ្មោះថា «មេដាយផូសៃឡានសាង» ជូនដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយផ្ទាល់នៅទីក្រុងវៀងចន្ទន៍ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រគល់មេដាយថ្នាក់ខ្ពស់បំផុតជូនសម្តេចតេជោនាយករដ្ឋមន្រ្តី គឺជាការឆ្លើយតបចំពោះគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ក្នុងការជួយដល់ប្រទេស និងប្រជាជនឡាវ ពិសេសក្នុងដំណាល់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភវ៉ាក់សាំង សម្ភារៈវេជ្ជសាស្រ្ត និងការគៀងគរដល់សប្បរសជនកម្ពុជា ជួយផ្តល់នូវថវិកាដ៏ច្រើន ក្នុងការជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដែលជួបប្រទះនូវការលំបាកដ៏ខ្ពង់ខ្ពស់បំផុតនោះ។

ជាមួយគ្នានោះ នៅកម្មវិធីដាច់ដោយឡែកមួយផ្សេងទៀត អំឡុងពេលនៃការបំពេញបេសកកម្មការទូតរបស់ប្រមុខរាជរដ្ឋាភិបាលនៅប្រទេសឡាវជាលើកទី៤ នារសៀលថ្ងៃចន្ទ នាយករដ្ឋមន្រ្តីឡាវ លោក សន សៃ ស៊ីផាន់ដន ក៏បានរៀបចំពិធីប្រគល់មេដាយស្ថាបនាជាតិថ្នាក់កំពូល ( First Class) មេដាយស្ថានាជាតិថ្នាក់លេខ២ (Second Class) និងមេដាយមិត្តភាព ជូនដល់អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំធុរកិច្ចធំៗ ព្រមទាំងឥស្សរជនដែលបានឧបត្ថម្ភសម្ភារៈ និងថវិកាដល់រដ្ឋាភិបាលឡាវ ក្នុងទំហំទឹកប្រាក់ប្រមាណ ១៣លានដុល្លារអាមេរិក ចំពោះគុណបំណាច់នៃការចូលរួមបរិច្ចាគថវិការក្នុងយុទ្ធនាការជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលកន្លងមក។

ដោយមេដាយស្ថាបនាជាតិថ្នាក់កំពូល ( First Class) ប្រគល់ជូនដល់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីបម៉ុង គ្រុប ដែលមានអ្នកឧកញ៉ា លាង ឃុន ដំណាង, អ្នកឧកញ៉ា ចេន ហ្ស៉ី ស្ថាបនិកក្រុមហ៊ុន ព្រីនស៍ហូលឌីង គ្រុប ដំណាងដោយលោក ហ្គុយ ឆាយ ភាគទុនិកធនាគារ ព្រីនស៍, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប។

សម្រាប់មេដាយស្ថាបនាជាតិថ្នាក់លេខ២ (Second Class) ជូនអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី គ្រុប ដំណាងលោក អ៉ឹង ស៊ីវម៉េង អគ្គនាយកក្រុមហ៊ុន ដូនពេញ គ្រុប, ឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុន បុរីប៉េងហួត ដោយមានអ្នកដំណាង និងមេដាយមិត្តភាព ជូនដល់លោក លី ហុង អនុប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ៕