ក្នុងចំណោមអគារជាប់គាំងជាង៣០០អគារនៅព្រះសីហនុ បានដំណើរការសាងសង់ឡើងវិញ ៨៩អគារ

សង្គម​និង​សេដ្ឋកិច្ច

នាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសំណង់អគារនៅក្នុងខេត្តព្រះសីហនុ មានសន្ទុះហក់ឡើងលឿន ជាក់ស្តែងសំណង់អគារសរុបនៅខេត្តព្រះសីហនុមាន ១០០៦អគារ ប៉ុន្តែដោយសារបញ្ហាកូវីដ-១៩ បានធ្វើឲ្យសំណង់អគារ៣៥៦អគារផ្អាកការសាងសង់ទាំងស្រុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ក្នុងសន្និសីទសារព័ត៌មានស្ដីពីភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុសំណង់ បានបញ្ជាក់ថា ក្នុងចំណោម ៣៥៦អគារ មានអគារបានដំណើរការសាងសង់ឡើងវិញមាន ៨៩អគារ ហើយអគារដែលបានសាងសង់រួចហើយកំពុងដំណើរការដែលបានផ្ដល់ការងារឱ្យប្រជាពលរដ្ឋ និងយុវជន ដល់ពេលបច្ចុប្បន្នមាន៣០៣អគារ។
លោក បានលើកឡើងបន្តថា ក្រោមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេច តេជោ ហ៊ុន សែន គឺបាននឹងកំពុងដោះស្រាយ គិតគូរចំពោះបញ្ហាជាប់គាំងនៃសំណង់អគារទាំងនេះផងដែរ ដោយបង្កើតនៅក្រុមការងារមួយដើម្បីរៀបចំនៅគោលនយោបាយដោះស្រាយសំណង់ជាប់គាំងនេះ។ លោកបន្តថា បច្ចុប្បន្តនេះ ក្រុមការងារបានដោះស្រាយជាបណ្ដើរៗហើយ ព្រមទាំងលើកទឹកចិត្តដល់ការកសាងនិងជំរុញដល់ការសាងសង់អគារដែលជាប់គាំងទាំងអស់នេះជាបន្ត។
លោក គួច ចំរើន ក៏បានគូសបញ្ជាក់ថា ការរីកចម្រើនគ្រប់វិស័យរបស់ខេត្តព្រះសីហនុ និងតំបន់សក្ដានុពលនានា រួមមាន កន្លែងកម្សាន្ត ភោជនីយដ្ឋាន និងតំបន់ទេសចរផ្សេងៗទៀតនេះហើយ បានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិពីគ្រប់ទិសទី ចូលមកលេងខេត្តព្រះសីហនុ៕