កីឡា ៣៧ ប្រភេទនឹងយកមកប្រកួតនៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ធ្វើឡើងនៅ ៥ ខេត្ត-រាជធានី

សង្គម​និង​សេដ្ឋកិច្ច

ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងរយៈពេល ៦៤ ឆ្នាំ នឹងធ្វើឡើងចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ១៧ ឧសភា ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ នឹងមានកីឡារហូតដល់ ៣៧ ប្រភេទឯណោះដែលនឹងត្រូវយកមកប្រកួតនៅក្នុងព្រឹត្តិការណ៍ដ៏ឱឡារិកមួយនេះ ដូចជា៖

  1. អត្តពលកម្ម
  2. កីឡាលើទឹក
  3. វាយសី
  4. បាល់បោះ
  5. ប៊ីយ៉ា ស្នូកឃ័រ
  6. ប្រដាល់សកល
  7. អុកចត្រង្គ
  8. ទោចក្រយាន
  9. គ្រីឃីត
  10. កីឡារាំ
  11. កីឡាអេឡិចត្រូនិក
  12. គុនដាវ
  13. ហ្លរប៊ល
  14. បាល់ទាត់
  15. វាយកូនហ្គោល
  16. កាយសម្ព័ន្ធ
  17. ហុកគី
  18. ម៉ូតូទឹក
  19. យូដូ
  20. ការ៉ាតេ
  21. យុទ្ធគុនចម្រុះ (គុនល្បុក្កតោ, អាតនីស, ជីជីតស៊ូ, ឃីកបុកស៊ីង, វ៉ូវីណាម, គុនខ្មែរ)
  22. កីឡាឧបសគ្គ
  23. បញ្ចសីលា
  24. ប៉េតង់
  25. ទូកក្ដោង
  26. សីដក់
  27. សូហ្វតេន្នីស
  28. វាយកូនឃ្លីលើតុ
  29. តេក្វាន់ដូ WT
  30. វាយកូនបាល់
  31. ប្រណាំងទូកប្រពៃណី
  32. ទ្រីយ៉ាត្លុង
  33. បាល់ទះ
  34. លើកទម្ងន់
  35. ចំបាប់
  36. វ៉ូស៊ូ
  37. កីឡាសម្ដែង

គួររំលឹកដែរថា ចំពោះកីឡាកាយវប្បកម្មត្រូវបានដកចេញពីវិញ្ញាសារប្រកួត បន្ទាប់ពីរកឃើញថាកីឡាករបានប្រើប្រាស់សារធាតុហាមឃាត់។

ចំពោះទីតាំងនៃការប្រកួតកីឡាទាំងនោះវិញគឺ ធ្វើឡើងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ខណៈនៅភ្នំពេញនឹងត្រូវរៀបចំប្រកួតប្រហែល ៣០ វិញ្ញាសារ នៅ ៣ កីឡដ្ឋានដូចជា កីឡដ្ឋានមរតកតេជោ កីឡដ្ឋានអូឡាំពិក និងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC៕