បុគ្គលិកអ្នកឧកញ៉ា គិត ម៉េង ម្នាក់តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី

សង្គម​និង​សេដ្ឋកិច្ច

ពិធីការិនីទូរទស្សន៍ CNC របស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គឺអ្នកនាង គឹម រុនស៊ីណារតន៍ ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ត្រាស់បង្គាប់ផ្តល់ឋានៈជាអនុរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាង គឹម រុនស៊ីណារតន៍ គឺជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ CNC ផ្នែកព័ត៌មានអន្តរជាតិ ហើយជាស្រ្តីក្នុងវិស័យសារព័ត៌មានប្រមាណ ២០ឆ្នាំមកហើយ។ ស្ថានីយ៍ទូរទស្សន៍ CNC របស់អ្នកឧកញ៉ា គិត ម៉េង កាលពីឆ្នាំ២០២២កន្លងទៅ ក៏មានបុគ្គលិកចំនួន ២រូប គឺលោកស្រី ងន់ស្រាំង ណារិទ្ធ ដែលជាពិធីការរិនី ក៏ត្រូវបានតែងតែជាអនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ហើយលោកស្រី សូ ស្រីពៅ អ្នកសារព័ត៌មាននិងជាពិធីការិនី ត្រូវបានតែងតាំង ជាអនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

ក្រៅពីអ្នកសារព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍ CNC ក៏មានអ្នកសារព័ត៌មានជើងចាស់ និងអ្នកកាសែតវ័យក្មេងកម្ពុជាចំនួន ៣រូប ត្រូវបានតែងតាំងផ្តល់ឋានៈរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងខេត្តជាដើម។ ក្នុងនោះលោក ប៉ែន បូណា ជានិពន្ធនាយកផ្នែកព័ត៌មានទូរទស្សន៍ PNN របស់អ្នកឧកញ៉ាលី យ៉ុងផាត់ លើយក៏ជាប្រធានក្លឹបអ្នកកាសែតកម្ពុជា ទទួលការតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។

ជាមួយគ្នានោះអតីតនិពន្ធនាយករងវិទ្យុបារាំងអន្តរជាតិជាខេមរភាសាម្នាក់ផងដែរ គឺកញ្ញា អ៊ឹម រចនា តែងតាំងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២ ។ លោក ម៉ែន អេង ហៅ អេង រិទ្ធី ត្រូវបានតែងតាំងជាអភិបាលរងខេត្តស្វាយរៀង ដែលមានឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៤ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

លោក អេង រិទ្ធី អតីតសិល្បករ និងជាឧត្តមសេនីយ៍ត្រីនៃកងយោធពលខេមរៈភូមិន្ទក្រសួងការពារជាតិ។ បន្ថែមទៀតនោះ លោកក៏ជាថ្នាក់ដឹកនាំមួយរូប ជាផលិតករ ពិធីករនៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន របស់លោកស្រី ហ៊ុន ម៉ាណា ផងដែរ៕