ទិវានារីអន្តរជាតិ៨មីនា ចូលរួមជំរុញការលក់រាយម្ហូបអាហារមានការកើនឡើងខ្ពស់តាមកន្លែងលំហែរ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១២ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣កន្លងទៅនេះ គេសង្កេតឃើញ ប្រជាពលរដ្ឋខ្មែរបង្ហាញការជួបជុំឬធ្វើដំណើរកម្សាន្តនៅតាមកន្លែងលំហែរមួយចំនួននៅតាមតំបន់ដើម្បីផ្តល់ភាពរីករាយគ្រួសារ ក៏ដូចជាពង្រឹងចំណងមិត្តភាពរវាងគ្នា និងគ្នា។ទិវាអន្តរជាតិនារី ៨ មីនា ក្រៅពីលើកកម្ពស់ដល់នារី ទិវាប្រចំាឆ្នំាមួយនេះបានចូលរួមជំរុញដល់ការលក់រាយលើមុខម្ហូបអាហារ ក៏ដូជាចំណីចំណុកផ្សេងទៀត មានការកើនឡើងខ្ពស់នៅតាមកន្លែងលំហែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សាប់ សារុន ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង និងត្រីដែលមានទីតំាងនៅជាប់វាលស្រែប្រាំងមួយកន្លែង នៅឃុំសំបួរស្រុកទ្រាំង ខេត្តតាកែវ បានឱ្យដឹងថា នៅក្នុងមួយថ្ងៃពេញនៃទិវាអន្តរជាតិ៨មីនាឆ្នំា២០២៣នេះ យើងទទួលភ្ញៀវនៅក្នុងស្រុកចូលមកកម្សាន្ត និងកម្ម៉ង់បង្កង និងត្រីធ្វើជាមុខម្ហូបជួបជុំគ្នានៅនិងកន្លែងមានប្រហែល១០០នាក់ ពោលគឺមានការកើនឡើងច្រើនជាងពេលមុនៗ។

លោកបញ្ជាក់ថា «ក្នុងឱកាសនៃការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ប្រជាពលរដ្ឋខ្មែរចូលមកលំហែរនៅកន្លែងរបស់យើងពួកគាត់បានទិញត្រីឱ្យធ្វើជាម្ហូបប្រមាណ៣០គីឡូក្រាម និងបង្កងប្រហែល៤០គីឡូក្រាមហើយនៅក្នុងបង្កងមួយគីឡូ ថ្លៃ២០ដុល្លារឬស្មើរប្រមាណ៨ម៉ឺនរៀល»។

បើតាមលោក សាប់ សារុន នៅពេលកន្លែងលំហែរបាននិងពុងទទួលការចាប់អារម្មណ៍ទំាងប្រជាពលរដ្ឋ និងក្រុមការងារភូមិឃុំ ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នរដ្ឋផ្សេងទៀត លោក ក៏បានបង្ហាញពីការចុះតម្លៃទៅលើមុខម្ហូបនៅទីតំាងរបស់ខ្លួន ដើម្បីរក្សាបានដល់ការលក់រាយលើមុខម្ហូបអាហារ។ លើសពីនេះលោកបានត្រៀមខ្លួនផ្តល់សេវានៅថ្ងៃចូលឆ្នំាថ្មីប្រពៃណីខ្មែរនាពេលខាងមុខ។

កញ្ញា ស៊ាន នីម ក្រុមការងារភូមិព្រៃភ្លង ក៏ដូចជា ឃុំសំបួរ បានឱ្យដឹងថា ការជ្រើសរើសយកន្លែងកម្សាន្តឬកសិដ្ឋានចិញ្ចឹមបង្កងខាងលើ ក្នុងថ្ងៃទិវាអន្តរជាតិនារី៨មីនាក្នុងគោលបំណងជួយជុំបានច្រើនគ្នាហើយសប្បាយ តែបើយើងជ្រើសរើសកន្លែងផ្សេងហើយឆ្ងាយគឺមានអ្នកចូលរួមបានតិច។យើងទៅកន្លែងកម្សាន្តនៅជិតមូលដ្ឋានរបស់យើងក្រៅពីចំណេញពេលវេលាធ្វើដំណើរ យើងនៅអាចទិញបង្កងបែបធម្មជាតិហូបថែមទៀតផង។បើតាមក្រុមការងារភូមិឃុំខាងលើ ក្នុងទិវាអន្តរជាតិនារី៨មីនាក្រុមការងារបានជួបជុំគ្នាជាង៤០នាក់ហើយចំណាយអស់លុយប្រមាណ១,៧លានរៀលសម្រាប់ការទិញត្រី និងបង្កងហូបជុំគ្នា៕អត្ថបទ៖សារេត