ផ្សារមូលបត្រកម្ពុជា ឯកភាពលើពាក្យស្នើសុំពិនិត្យលទ្ធភាពចុះបញ្ជីលក់មូលបត្ររបស់ក្រុមហ៊ុនចំនួន២

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ហៅកាត់ថា.ផ.ម.ក.នៅថ្ងៃទី៩មីនានេះបានសម្រេចនៅទីផ្សារគោលឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌៀខេសិន ម.ក និងពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល(សញ្ញាបណ្ណបៃតង)របស់ក្រុមហ៊ុន ហ្គ្រីន សីស្ហែនណេប៊ល វេនណ័រ (ខេមបូឌា) ឯក កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីជូនដំណឹងរបស់ផ.ម.ក. ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅ មក ក្រុមហ៊ុនទាំងពីរត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រជាសាធារណៈពីនិយ័តករមូលបត្រកម្ពុជា ( ន. ម.ក) និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀតពាក់ព័ន្ធនឹងការចុះបញ្ជីនៅ ផមក។

បើតាមផ្សារមូលបត្រកម្ពុជាបញ្ជាក់ថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌៀខេអិន ( ម ក) ជាក្រុមហ៊ុនទីដប់ដែលទទួលបានការឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅ ផមក ។ក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ ដែលមានអាជីវកម្មចម្បងក្នុងវិស័យអប់រំ។

ដោយឡែក ក្រុមហ៊ុន ហ្គ្រីន សីសែនណេបិលវេនល័រ (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនទីដប់ដែលទទួលបានការឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល និងជាក្រុមហ៊ុនទីពីរដែលគ្រោងធ្វើការបោះផ្សាយលក់សមរកើត ក្រុមហ៊ុនត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៩ ជាមួយនឹងអាជីវកម្មចម្បងក្នុងការផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យកម្លាំង ២០មេហ្គាវ៉ាត់ និងមានទីតាំងនៅខេត្តស្វាយរៀង៕ អត្ថបទ៖សារេត