កម្ពុជា

ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ណាខ្លះមានច្បាប់កាតព្វកិច្ចចូលបម្រើយោធា?
ខណៈពេលដែលច្បាប់កាត្វកិច្ចយោធាហាក់ត្រូវបានគេបំភ្លេចចោលនៅក្នុងតំបន់ជាច្រើននៅលើពិភពលោក ប៉ុន្តែសម្រាប់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួនធំ នៅតែបន្តអនុវត្ត ឬមានគម្រោងក្នងការដាក់ការបម្រើយោធាជាកាតព្វកិច្ច ដោយមានច្បាប់ និងពេលវេលានៃការអនុវត្តទៅតាមប្រទេសនីមួយៗ រៀងខ្លួន។

យ៉ាងណាមិញ ខាងក្រោមនេះ គឺជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួន ដែលបានអនុវត្តច្បាប់កាតព្វកិច្ចយោធារបស់ខ្លួន៖

វៀតណាម

វៀតណាមបានរក្សាបាននូវប្រព័ន្ធចូលបម្រើកងទ័ពដែលមានអាយុកាលយូរបំផុតមួយនៅក្នុងតំបន់។ ការចូលបម្រើកងទ័ព គឺជាកាតព្វកិច្ចសម្រាប់បុរសសម្រាប់រយៈពេលកំណត់មួយ ដែលជាធម្មតាមានរយៈពេលចាប់ពី ១៨ ទៅ ២៤ខែ ដោយអាស្រ័យទៅលើសាខាយោធា។ គោលនយោបាយនេះ គឺបានគូសបញ្ជាក់ពីការសង្កត់ធ្ងន់របស់ប្រទេស លើការការពារជាតិ និងកាតព្វកិច្ចស៊ីវិល។

ថៃ

ការចូលបម្រើកងទ័ពរបស់ប្រទេសថៃគឺមានលក្ខណៈប្លែកពីគេ ដែលវាពាក់ព័ន្ធនឹងប្រព័ន្ធឆ្នោត។ រាល់បុរសថៃទាំងអស់ដែលមានអាយុ ២១ឆ្នាំ ត្រូវបានតម្រូវឱ្យរាយការណ៍សម្រាប់ការជ្រើសរើសចូលបម្រើកងទ័ព។ អ្នកខ្លះត្រូវបានលើកលែង ខណៈពេលដែលអ្នកខ្លះទៀតត្រូវបានជ្រើសរើសដោយផ្អែកលើការចាប់ឆ្នោតក្រហម ឬខ្មៅ។ ដំណើរការនេះបានក្លាយជាប្រធានបទនៃការជជែកវែកញែកជាសាធារណៈជាយូរមកហើយ។

សិង្ហបុរី

សិង្ហបុរីអនុវត្តប្រព័ន្ធចូលបម្រើកងទ័ពដែលមានរចនាសម្ព័ន្ធច្រើនបំផុតមួយនៅអាស៊ីអាគ្នេយ៍។ ពលរដ្ឋប្រុស និងអ្នករស់នៅអចិន្ត្រៃយ៍ទាំងអស់ត្រូវតែបំពេញកាតព្វកិច្ចបម្រើជាតិរយៈពេលពីរឆ្នាំ នៅពេលឈានដល់អាយុ ១៨ឆ្នាំ។ នេះរួមបញ្ចូលទាំងការបម្រើក្នុងជួរកងទ័ព ប៉ូលីស ឬកងកម្លាំងការពារជនស៊ីវិល បន្ទាប់មកដោយកាតព្វកិច្ចបម្រុងជាច្រើនឆ្នាំ។

មីយ៉ាន់ម៉ា

នៅដើមឆ្នាំ២០២៤ មីយ៉ាន់ម៉ាបានធ្វើឱ្យច្បាប់ចូលបម្រើកងទ័ពដែលអសកម្មយូរអង្វែងហើយរបស់ខ្លួន សកម្មឡើងវិញ ក្នុងអំឡុងពេលជម្លោះផ្ទៃក្នុងដែលកំពុងបន្ត។ ច្បាប់នេះតម្រូវឱ្យបុរសដែលមានអាយុពី ១៨-៣៥ឆ្នាំ និងស្ត្រីដែលមានអាយុពី ១៨-២៧ ឆ្នាំចូលបម្រើកងទ័ព។ តែទោះជាយ៉ាងណាក៏ដោយ គោលនយោបាយនេះ បានបង្កើនការព្រួយបារម្ភពីអ្នកសង្កេតការណ៍សិទ្ធិមនុស្សដោយសារតែអស្ថិរភាពនយោបាយរបស់ប្រទេស។

កម្ពុជា

កម្ពុជា ទើបតែសម្រេចអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា នៅក្នុងកិច្ចប្រជុំវិសាមញ្ញមួយរបស់រដ្ឋសភា កាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅនេះ។ សេចក្តីព្រាងច្បាប់នេះ បានកំណត់ចំពោះពលរដ្ឋខែ្មរគ្រប់រូបដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់២៥ ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា។ ហើយចំពោះស្ត្រីវិញ ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។

គួរជម្រាបផងដែរថា កាលពីឆ្នាំ២០០៦ កម្ពុជាធ្លាប់មានច្បាប់ស្ដីពីកាតព្វកិច្ចយោធារួចហើយ ប៉ុន្តែពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយ សម្រាប់ស្ថានភាពបច្ចុប្បន្ននោះឡើយ​៕​

The post ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ណាខ្លះមានច្បាប់កាតព្វកិច្ចចូលបម្រើយោធា? appeared first on .

កម្ពុជា ធានាផ្គត់ផ្គង់ប្រេងបានរយៈពេលមួយខែទៀត​ ដោយមិននាំចូលពីបរទេស
(ភ្នំពេញ)៖ កម្ពុជា បានធានាផ្គត់ផ្គង់ប្រេងដល់ប្រជាពលបានរយៈពេលមួយខែទៀត​ ក្នុងករណីមិននាំចូលពីបរទេស។ ការលើកឡើងរបស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បន្ទាប់ពីផ្ទុះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ារយៈពេលប៉ុន្មានថ្ងៃមកនេះ បានធ្វើឱ្យតម្លៃប្រេងនៅលើទីផ្សារពិភពលោកហក់ឡើងថ្លៃខ្ពស់ភ្លាមៗ ដោយសារអ៊ឺរ៉ង់បានបិទច្រកផ្លូវសមុទ្រ Hormuz មិនឱ្យនាវាធ្វើចរាចរណ៍ដឹកជញ្ជូនប្រេង។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ក៏បានលើកឡើងដែរថា ក្នុងរយៈពេល១០ថ្ងៃខាងមុខ លោករំពឹងទុកថាតម្លៃប្រេងនឹងអាចហក់ឡើងថ្លៃខ្ពស់ ដោយសារតែអ៊ឺរ៉ង់បិទច្រកសមុទ្រ Hormuz ហើយសង្គ្រាមអាចនឹងអូសបន្លាយរយៈ២សប្តាហ៍បន្ថែមទៀត។​

យ៉ាងណាមិញលោក ប៉ែន សុវិជាតិ បានអះអាងថា មកទល់បច្ចុប្បន្ននេះ កម្ពុជានៅមានប្រេងឥន្ធនៈផ្គត់ផ្គង់ទីផ្សារគ្រប់គ្រាន់នៅឡើយ។ ប្រេងឥន្ធនៈទាំងនោះ គឺផ្អែកលើតម្លៃទីផ្សារចាស់ ខណៈកម្ពុជាមានសន្និធិប្រេងធានាដល់ផ្គត់ផ្គង់ទីផ្សាររយៈពេលមួយខែ​ ក្នុងករណីមិនអាចនាំចូលប្រេងពីបរទេសបាន។​

បើតាម​របាយការណ៍របស់ក្រសួង​សាធារណការ និងដឹកជញ្ជូន ការនាំ​ចូលប្រេងឥន្ធនៈ កាត់តាម​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តក្រុងភ្នំពេញ ក្នុងឆ្នាំ២០២៥ គឺមានចំនួន ៣ ០៦២ ៥១៦តោន៕

The post កម្ពុជា ធានាផ្គត់ផ្គង់ប្រេងបានរយៈពេលមួយខែទៀត​ ដោយមិននាំចូលពីបរទេស appeared first on .

ទីបំផុត សហរដ្ឋអាមេរិក សម្រេចលុបចោលការហាមឃាត់លើការលក់អាវុធមកឲ្យកម្ពុជា
យោងតាមរដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានបង្ហាញឲ្យដឹងថា សហរដ្ឋអាមេរិក បានធ្វើការសម្រេចចិត្តលុបចោលនូវការរឹតត្បិតលើការលក់អាវុធរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ដោយនឹងប្តូរវាទៅជាយន្តការពិនិត្យឡើងវិញតាមករណីនីមួយៗជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក បង្ហាញឲ្យដឹងឫទៀតថា ចាប់ពីថ្ងៃនេះតទៅ សហរដ្ឋអាមេរិក បានដកឈ្មោះប្រទេសកម្ពុជា ចេញពីបញ្ជីប្រទេសដែលត្រូវហាមឃាត់នៅក្នុងបទប្បញ្ញត្តិចរាចរណ៍អាវុធអន្តរជាតិ (ITAR) ។

យ៉ាងណាមិញ ជុំវិញការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយផ្នែកលើការទទួលស្គាល់ ចំពោះកិច្ចខិតខំប្រឹងប្រែងជាប់លាប់របស់ប្រទេសកម្ពុជា ក្នុងការស្វែងរកសន្តិភាព និងសន្តិសុខ រួមទាំងការបង្កើតឡើងវិញនូវកិច្ចសហប្រតិបត្តិការការពារជាតិជាមួយសហរដ្ឋអាមេរិក និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ហើយនៅក្រោមយន្តការថ្មីនេះ ការលក់អាវុធរបស់សហរដ្ឋអាមេរិកមកកម្ពុជានឹងត្រូវបានពិនិត្យឡើងវិញតាមករណីនីមួយៗ ដោយផ្អែកលើសំណុំលក្ខណៈវិនិច្ឆ័យដែលពាក់ព័ន្ធនឹងវិស័យយោធានេះ។

ជម្រាបជូនផងដែរថា នៅក្នុងខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មអាវុធមកលើប្រទេសកម្ពុជា អំឡុងក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក ចូ បៃដិន ដោយលើកឡើងពីហានិភ័យចំពោះការកើនឡើងនៃឥទ្ធិពលយោធារបស់ប្រទេសចិន នៅក្នុងទឹកដីរបស់កម្ពុជា៕

The post ទីបំផុត សហរដ្ឋអាមេរិក សម្រេចលុបចោលការហាមឃាត់លើការលក់អាវុធមកឲ្យកម្ពុជា appeared first on .

សារព័ត៌មានអន្តរជាតិធំៗ ចង្អុលចំៗថាថៃ ជាអ្នកបើកការវាយប្រហារមកលើកម្ពុជាមុន
បណ្តាសារព័ត៌មានអន្តរជាតិធំៗ ដូចជា CNN និង Bloomberg បានចុះផ្សាយនូវអត្ថបទពាក់ព័ន្ធទៅនឹងជម្លោះដែលកំពុងផ្ទុះឡើងរវាងភាគីថៃ និងកម្ពុជា​ គិតចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដាមក។

យោងតាមសារព័ត៌មានដ៏ធំបំផុតមួយរបស់អាមេរិក បានចុះផ្សាយថា ប្រទេសថៃ ​បានបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើទីតាំងយោធាកម្ពុជា នៅតាមបណ្តោយព្រំដែន ដោយបានបង្កើនភាពតានតឹងកាន់តែខ្លាំងឡើង រវាងប្រទេសទាំងពីរ។

ប្រភពដដែល បានបង្ហាញឲ្យដឹងទៀតថា ភាគីកម្ពុជា មិនបាននៅស្ងៀមឡើយ ដោយបានប្តេជ្ញាឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់ជាទីបំផុត។ ការផ្ទុះឡើងនៃជម្លោះនេះ កម្ពុជា នៅតែប្រកាន់ជំហរ ដោយបានចោទប្រកាន់កងកម្លាំងថៃថា បានរំលោភលើកិច្ចព្រមព្រៀង ដោយទាហានថៃ បានឡើងមកកាន់ប្រាសាទតាមាន់ធំ​ និងដាក់ពង្រាយលួសបន្លា នៅតាមជើងប្រាសាទ។

ទន្ទឹមនឹងនេះ​ សារព័ត៌មាន Bloomberg ក៏បានចុះផ្សាយផងដែរថា ប្រទេសថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16 ដើម្បីទម្លាក់គ្រាប់បែកលើគោលដៅយោធាចំនួនពីរ នៅក្នុងប្រទេសកម្ពុជា ខណ:កម្ពុជា ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់អាវុធជាច្រើន រួមទាំងគ្រាប់រ៉ុក្កែតផងដែរ​ ដើម្បីជាការតបតវិញ។

ជម្រាបជូនថា ភាព​តានតឹង​រវាង​ថៃ​និង​កម្ពុជា​បាន​កើន​ឡើង​តាំងពី​ព្រលឹម​ថ្ងៃ​ទី​២៤ ខែកក្កដា នៅ​ពេល​ដែល​ទាហាន​ពី​ភាគី​ទាំង​សងខាង​បាន​បើក​ការ​បាញ់​ប្រហារ​គ្នានៅតាមបណ្តោយ​ព្រំដែន។ កម្ពុជានៅតែបន្តអះអាងថា ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់៕

The post សារព័ត៌មានអន្តរជាតិធំៗ ចង្អុលចំៗថាថៃ ជាអ្នកបើកការវាយប្រហារមកលើកម្ពុជាមុន  appeared first on .

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អំពាវនាវឲ្យកម្ពុជា-ថៃ បញ្ចប់ជម្លោះ
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានសម្តែងការព្រួយបារម្ភ និងបានអំពាវនាវឲ្យប្រទេសថៃ និងកម្ពុជា បន្ធូរបន្ថយភាពតានតឹង និងបញ្ចប់ជម្លោះនៅតាមតំបន់ព្រំដែនរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បាននិយាយកាលពីថ្ងៃទី២៤ ខែកក្កដាថា ៖​” យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃអំពើហឹង្សានៅតាមព្រំដែនកម្ពុជា-ថៃ និងមានការសោកស្តាយចំពោះរបាយការណ៍ស្លាប់ និងរបួសរបស់ជនស៊ីវិល”។

ជាមួយគ្នានេះ សហភាពអឺរ៉ុប ក៏បានសម្តែងការព្រួយបារម្ភផងដែរថា ការប៉ះទង្គិចរវាងថៃ និងកម្ពុជា នៅតាមព្រំដែនបានបណ្តាលឲ្យជនស៊ីវិលបាត់បង់ជីវិត។ អ្នកនាំពាក្យសហភាពអឺរ៉ុប លោក Anouar El Anouni បាននិយាយថា៖” យើងអំពាវនាវឲ្យភាគីទាំងពីរកាត់បន្ថយភាពតានតឹង និងដោះស្រាយជម្លោះតាមរយ:ការសន្ទនា និងមធ្យោបាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ”។

ជម្រាបជូនថា ភាព​តានតឹង​រវាង​ថៃ​និង​កម្ពុជា​បាន​កើន​ឡើង​តាំងពី​ព្រលឹម​ថ្ងៃ​ទី​២៤ ខែកក្កដា នៅ​ពេល​ដែល​ទាហាន​ពី​ភាគី​ទាំង​សងខាង​បាន​បើក​ការ​បាញ់​ប្រហារ​គ្នានៅតាមបណ្តោយ​ព្រំដែន។ កម្ពុជានៅតែបន្តអះអាងថា ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់៕

The post សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អំពាវនាវឲ្យកម្ពុជា-ថៃ បញ្ចប់ជម្លោះ appeared first on .

សហរដ្ឋអាមេរិក ប្រកាសបន្ថយពន្ធ​មកនៅត្រឹម ៣៦% លើទំនិញនាំចូលទាំងអស់របស់កម្ពុជា
សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានប្រកាសថាខ្លួននឹងយកពន្ធគយ ៣៦% លើផលិតកម្ពុជាទាំងអស់ដែលនាំចូលទៅកាន់ទីផ្សារអាមេរិក ចាប់ពីថ្ងៃទី១ ខែសីហាតទៅ ខណ:អត្រាពន្ធគយថ្មីនេះ ត្រូវបានកាត់បន្ថយជាច្រើន បើធៀបទៅនឹងកម្រិត ៤៩% ដែលត្រូវបានដាក់ កាលពីដើមខែមេសាកន្លងទៅ។

តាមរយ:ការបង្ហោះនៅលើបណ្តាញសង្គម Truth Social ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​បានបង្ហោះលិខិតបញ្ជាក់ពីការពន្ធគយថ្មីលើបណ្តាប្រទេសមួយចំនួន ដោយក្នុងនោះក៏រួមមានកម្ពុជាផងដែរ។ នៅក្នុងលិខិតនោះ លោក ត្រាំ បានលើកឡើងថាវិធានការពន្ធគយថ្មីចុងក្រោយនេះ គឺជារឿងចាំបាច់ ដើម្បីកែតម្រូវនូវអ្វីដែលលោកហៅថា អតុល្យភាពពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

លោកប្រធានាធិបតី លោកបានបញ្ជាក់នៅក្នុងលខិតនោះទៀតថា ៖” ទំនាក់ទំនងពាណិជ្ជកម្មរបស់អាមេរិក ជាមួយប្រទេសកម្ពុជាគឺស្តិនៅឆ្ងាយណាស់ ពីការដាក់ពន្ធគយទៅវិញទៅមកនេះ។ ចាប់ពីថ្ងៃទី១ ទីសីហា តទៅ យើងនឹងគិតពន្ធលើទំនិញកម្ពុជាចំនួន ៣៦% លើគ្រប់ផលិតផលទាំងអស់របស់កម្ពុជា ដែលបញ្ជូនទៅសហរដ្ឋអាមេរិក”។

ទន្ទឹមនឹងនេះ នៅក្នុងលិខិតនោះ លោក ត្រាំ ក៏បានក្រើនរំឭកកម្ពុជាផងដែរថា កុំឲ្យមានការប៉ុនប៉ងដាក់ពន្ធទៅលើសហរដ្ឋអាមេរិកវិញ ហើយរាល់ទំនិញកម្ពុជាដែលដឹកជញ្ជូនតាមប្រទេសទីបី នឹងត្រូវរងនូវការជាប់ពន្ធគយកាន់តែខ្ពស់ ដូចដែលត្រូវបានអនុវត្តនេះ ផងដែរ។

នៅក្នុងបណ្តាប្រទេសតំបន់អាស៊ានផ្សេងទៀត ដូចឡាវ និងមីយ៉ាន់ម៉ា នឹងត្រូវរងនូវពន្ធគយ ៤០% , ម៉ាឡេស៊ី ២៥% , ថៃ រងពន្ធ ៣៦% និងឥណ្ឌូណេស៊ី នឹងត្រូវរងពន្ធគយ ៣២%។

ជម្រាបជូនផងដែរថា ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មានស្ដីអំពីពន្ធបដិការរបស់សហរដ្ឋអាមេរិក ម៉ោង ៤រសៀលនេះ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៕

The post សហរដ្ឋអាមេរិក ប្រកាសបន្ថយពន្ធ​មកនៅត្រឹម ៣៦% លើទំនិញនាំចូលទាំងអស់របស់កម្ពុជា appeared first on .

ថៃ អាចនឹងខាតបង់ជាង ១,៨ពាន់លានដុល្លារ បើបន្តបិទព្រំដែនជាមួយកម្ពុជាដល់ចុងឆ្នាំ
យោងតាមនាយកដ្ឋានពាណិជ្ជកម្មបរទេស (DFT) បានឲ្យដឹងថា ប្រសិនបើច្រកព្រំដែនកម្ពុជា-ថៃ នៅតែបន្តបិទរហូតដល់ដំណាច់ឆ្នាំនេះ ប្រទេសថៃ ត្រូវបានគេរំពឹងថានឹងខាតបង់ជាង ៦០ពាន់លានបាត (១,៨៤ពាន់លានដុល្លារ) នៅក្នុងពាណិជ្ជកម្មតាមព្រំដែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

ជុំវិញបញ្ហានេះ នាយករដ្ឋានដដែលនេះ​ បានបង្ហាញឲ្យដឹងទៀតថា ពាណិជ្ជកម្មតាមព្រំដែនសរុបរបស់ប្រទេសថៃ នៅឆ្នាំនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងមានកំណើនត្រឹមតែ ១-២%​ ប៉ុណ្ណោះ ដោយសារតែភាពតានតឹងជាមួយកម្ពុជា កាន់តែកើនឡើង។

លោកស្រី Arada Fuangtong អគ្គនាយក DFT បាននិយាយថា ប្រសិនបើព្រំដែននៅតែបិទ ចាប់ពីខែមិថុនា ដល់ខែធ្នូឆ្នាំនេះ ការខាងបត់ចំណូលពីការនាំចេញអាចកើនឡើងលើសពី ៦០ពាន់លានបាត។ តួលេខនេះ គឺផ្នែកទៅលើតម្លៃពាណិជ្ជកម្មតាមព្រំដែនសរុប កាលពីឆ្នាំមុន ដែលមានចំនួនដល់ទៅ ១៧៥ពបាន់លានបាត រវាងប្រទេសទាំងពីរ ដោយក្នុងនោះ ការនាំចេញ មានចំនួន ១៤២ពាន់លានបាត ជាមធ្យមពាណិជ្ជកម្មមានតម្លៃ ១១,៩ពាន់លានបាត ក្នុងមួយខែ។

មិនតែប៉ុណ្ណោះ លោកស្រី Arada បានសង្កត់ធ្ងន់ទៀតថា ការបិទព្រំដែនបណ្តោះអាសន្ននាពេលបច្ចុប្បន្ននេះ អាចនឹងប៉ះពាល់ដល់គោលដៅពាណិជ្ជកម្មតាមព្រំដែនសរុបរបស់ប្រទេសថៃ នៅឆ្នាំនេះផងដែរ។ គោលដៅកំណើនពីមុន ត្រូវបានព្យាករថាស្ថិតនៅកម្រិត ៣% ជាមួយនឹងទំហំពាណិជ្ជកម្មដែលមានតម្លៃសរុប ១,៨៧ទ្រីលានបាត។

តែទោះជាយ៉ាងណា ដោយសារការបិទនេះ កំណើនពាណិជ្ជកម្មតាមព្រំដែនឥឡូវនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងនៅត្រឹមតែ ១% ទៅ ២% ប៉ុណ្ណោះ ពីចំនួនសរុប កាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ពី DFT។

ជម្រាបជូនផងដែរថា យោធាថៃ បានសម្រេចប្រកាសដោយឯកតោភាគីលើកដាក់កម្រិតម៉ោងបិទ-បើកច្រកព្រំដែនរបស់ខ្លួន បន្ទាប់ពីមានការប៉ះទង្គិចគ្នា នៅតាមបណ្តោយព្រំដែន ក្នុងតំបន់មុំបី កាលពីថ្ងៃទី៧ ខែមិថុនា។ ហើយដើម្បីជាការឆ្លើយតបវិញ រដ្ឋាភិបាលកម្ពុជាបានសម្រេចបិទរាល់ការនាំចូលទំនិញពីប្រទេសថៃទាំងស្រុង ដោយក្នុងនោះរួមមានទាំងការកាត់ផ្តាច់ការនាំចូលប្រេងឥន្ទន: អគ្គិសនី និងអ៊ីនធឺណិត ជាដើម៕

The post ថៃ អាចនឹងខាតបង់ជាង ១,៨ពាន់លានដុល្លារ បើបន្តបិទព្រំដែនជាមួយកម្ពុជាដល់ចុងឆ្នាំ appeared first on .

មជ្ឈមណ្ឌលគ្រប់គ្រងព្រំដែនថៃ-កម្ពុជា បញ្ជាក់ថាគ្មានការបិទច្រកព្រំដែន ឬកាត់ផ្តាច់អគ្គិសនីមកកម្ពុជាឡើយ
មជ្ឈមណ្ឌលគ្រប់គ្រងព្រំដែនថៃ-កម្ពុជា កាលពីពេលថ្មីៗនេះ បានធ្វើការបញ្ជាក់ថា រាល់ច្រកព្រំដែនទាំងអស់នៅតែតែបើកដំណើរការធម្មតា គ្មានការកាត់ផ្តាច់ចរន្តអគ្គិសនីអ្វីនោះឡើយ ដើម្បីកាត់បន្ថយការដាក់បន្ទុកទៅលើពលរដ្ឋនៃប្រទេសទាំងពីរ ដោយសារតែបញ្ហារវាងរដ្ឋនិងរដ្ឋ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Khaosod English។

មជ្ឈមណ្ឌលដដែលនេះ​ បានបញ្ជាក់កាលពីរសៀលថ្ងៃទី២៤ ខែមិថុនាថា ច្រកព្រំដែនទាំងអស់នៅតែបន្តបើកដំណើរការជាធម្មតា ហើយគ្មានការកាត់ផ្តាច់អគ្គិសនី ឬប្រព័ន្ធអ៊ីនធើណិតទៅកាន់កម្ពុជានោះឡើយ ព្រោះមិនចង់ឲ្យប្រជាជនថៃ និងកម្ពុជា ទទួលរងផលប៉ះពាល់ ដោយសារតែបញ្ហារវាងរដ្ឋទាំងពីរ។

យ៉ាងណាមិញ ដោយថ្លែងនៅក្នុងវិមានរដ្ឋាភិបាល អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងព្រំដែនថៃ-កម្ពុជា បានឲ្យដឹងថា រាល់ចំណុចឆ្លងកាត់ព្រំដែនទាំងអស់ នៅតែបន្តបើកដំណើរការដដែល មិនថាប៉ុស្តិ៍ត្រួតពិនិត្យអចិន្ត្រៃយ៍ ប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្ន ឬចំណុចសម្របសម្រួលពាណិជ្ជកម្មនោះទេ ប៉ុន្តែជាមួយនឹងការរឹតត្បិតលើការឆ្លងកាត់ព្រំដែនតឹងរ៉ឹងជាងមុន។

ភាគីថៃនៅតែបន្តអនុញ្ញាតឲ្យមានការឆ្លងកាត់ព្រំដែនសម្រាប់បុគ្គលដែលមានតម្រូវការចាំបាច់ និងសម្រាប់ហេតុផលមនុស្សធម៌ ដូចជាអ្នកដែលស្វែងរកការព្យាបាល និងសិស្សានុសិស្ស ក៏ដូចជាសកម្មភាពប្រចាំថ្ងៃចាំបាច់សម្រាប់សាធារណៈជន ដូចជាការទិញផ្លែឈើ បន្លែ និងសម្ភារៈប្រើប្រាស់ ក្នុងផ្ទះជាដើម។

ជុំវិញការប្រកាសនេះ ហាក់ដូចជាផ្ទុយស្រលះពីការប្រកាស កាលពីម្សិលមិញរបស់រដ្ឋាភិបាលថៃ ជុំវិញការប្រកាសបិទច្រកព្រំដែនទាំងស្រុង បន្ទាប់ពីមានការលើកឡើងនូវវិធានការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដែលរួមមានការផ្អាកការនាំចេញអគ្គិសនី ប្រេង និងទំនិញដែលអាចប្រើប្រាស់ ក្នុងសកម្មភាពខុសច្បាប់ផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។ តែទោះជាយ៉ាងណានេះគ្រាន់តែការចុះផ្សាយពីសារព័ត៌មាន Khaosod ប៉ុណ្ណោះ ខណ:រហូតមកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយ ជុំវិញការបើកច្រកព្រំដែនរវាងថៃ-កម្ពុជាឡើងវិញ នៅឡើយនោះទេ៕

The post មជ្ឈមណ្ឌលគ្រប់គ្រងព្រំដែនថៃ-កម្ពុជា បញ្ជាក់ថាគ្មានការបិទច្រកព្រំដែន ឬកាត់ផ្តាច់អគ្គិសនីមកកម្ពុជាឡើយ appeared first on .

ក្រោយកម្ពុជាសម្រេចបិទទ្វារលែងនាំចូលប្រេងឥន្ធនៈ ថៃអាចនឹងរបូតចំណូលសរុបជាង ១ពាន់លានដុល្លារ ក្នុងមួយឆ្នាំ
យោងតាមទិន្នន័យពីនាយកដ្ឋានអាជីវកម្មថាមពលរបស់ប្រទេសថៃ បានបង្ហាញឲ្យដឹងថា នៅចន្លោះខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ ប្រទេសថៃ បាននាំចេញប្រេងឥន្ធន:សរុបចំនួន ២,២៨ ពាន់លានលីត្រ មកកាន់ប្រទេសកម្ពុជា ឬជាមធ្យម ៦,២៥ លានលីត្រ ក្នុងមួយថ្ងៃ ដែលស្មើទៅនឹង ២១,២% នៃការនាំចេញប្រេងឥន្ធន:សរុបរបស់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation។

ប្រភពដដែលនេះ បានឲ្យដឹងទៀតថា កម្ពុជាគឺជាគោលដៅនាំចេញប្រេងឥន្ធន:ធំជាងគេបំផុតទីពីររបស់ប្រទេសថៃ ជាមួយនឹងតម្លៃនៃការនាំចេញសរុបចំនួន ៤៧,៩៨ពាន់លានបាត (ឬស្មើ ១,៤៣ពាន់លានដុល្លារ) បន្ទាប់ពីប្រទេសសិង្ហបុរី ដែលបានទទួលប្រេងឥន្ធនៈពីថៃ ក្នុងតម្លៃសរុប ៤៩,៦០ពាន់លានបាត ឬស្មើនឹង ២៥,៩% នៃការនាំចេញសរុប។

យ៉ាងណាមិញ ជុំវិញទំហំនៃការនាំចេញមកកាន់កម្ពុជាដ៏ច្រើននេះ កំពុងធ្វើឲ្យក្រុមហ៊ុនប្រេងរបស់ថៃ ប្រឈមមុខទៅនឹងការខាតបង់យ៉ាងធំ បន្ទាប់ពីភាពតានតឹងព្រំដែនរវាងប្រទេសទាំងពីរ កាន់តែកើនកម្តៅឡើង។

ជម្រាបជូនផងដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសកាលពីពេលថ្មីៗនេះ ដោយផ្អាករាល់ការនាំចូលប្រេងឥន្ធន: និងឧស្ម័នទាំងអស់ពីប្រទេសថៃ គិតចាប់ពីម៉ោង ១២យប់ ថ្ងៃទី២៣ ខែមិថុនា តទៅ។ សម្តេចថែមទាំងបានសង្កត់ធ្ងន់ទៀតថា ក្រុមហ៊ុន​នាំ​ចូល​ប្រេងឥន្ធនៈ​ក្នុង​ស្រុក​ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ទិញ​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ពី​ប្រទេស​ផ្សេង​ទៀត​ ដើម្បី​បំពេញ​តម្រូវ​ការ ទោះ​បី​ជា​មាន​ការ​ផ្អាក​ការនាំចូលពីប្រទេសថៃ មានរយ:ពេលយូរ​យ៉ាងណាក៏​ដោយ៕

The post ក្រោយកម្ពុជាសម្រេចបិទទ្វារលែងនាំចូលប្រេងឥន្ធនៈ ថៃអាចនឹងរបូតចំណូលសរុបជាង ១ពាន់លានដុល្លារ ក្នុងមួយឆ្នាំ appeared first on .

អ្នកនាំចេញផ្លែឈើថៃ រងផលប៉ះពាល់ខ្លាំងដោយសារតែរឹតត្បិតការនាំចូលរបស់កម្ពុជា
វិស័យឯកជនរបស់ប្រទេសថៃ កំពុងជំរុញឲ្យមានដំណោះស្រាយឆាប់រហ័ស និងដោយសន្តិវិធីចំពោះភាពតានតឹងលើបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយព្រមានថាការពន្យារពេលកំពុងធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចក្នុងស្រុក ជាពិសេសលើការនាំចេញផ្លែឈើ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

យោងតាមលោកស្រី Wipa Sunate ប្រធានសភាពាណិជ្ជកម្មខេត្តត្រាត បាននិយាយកាលពីសប្តាហ៍ចុងមុនថាថា ខេត្តត្រាតដែលស្ថិតនៅភាគខាងកើតនៃប្រទេសថៃ បានរងនូវការធ្លាក់ចុះយ់ាងខ្លាំងនូវទំនុកចិត្តរបស់វិនិយោគិត ហើយកំពុងប្រឈមមុខទៅនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច ផងដែរ។

លោកស្រី Wipa បានបន្ថែមទៀតថា ការនាំមចេញទំនិញរបស់ខេត្តត្រាតមកាន់កម្ពុជា មានតម្លៃដលល់ទៅ ៣០ពាន់លានបាត ខណ:ការនាំចូលពីកម្ពុជាវិញ មានតម្លៃចន្លោះពី ៣ទៅ៤ពាន់លានបាត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្មនេះ កំពុងប្រឈមនឹងការធ្លាក់ចុះ ដោយសារតែអស្ថិរភាពនយោបាយ និងការរឹតបន្តឹងលើម៉ោងប្រតិបត្តិការនៅតាមព្រំដែន។

លោកស្រីបានបន្តទៀតថា ការធ្លាក់ចុះនៃលំហូរផលិតផល និងការលក់ នឹងប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្ម និងផលិតកម្មបន្ថែមទៀត ហើយប្រសិនបើច្រកព្រំដែនត្រូវបិទជាអចិន្រ្តៃយ៍ នោះផលវិបាកនឹងកាន់តែធ្ងន់ធ្ងរ។

ជាមួយគ្នានេះ វិស័យ​ទេសចរណ៍​ក៏​រង​ផល​ប៉ះពាល់​ដែរ ខណៈ​អ្នក​ធ្វើ​ដំណើរ​ប្រឈម​នឹង​ការ​រឹតត្បិត​ចូល​មក​កម្ពុជា​។ លោកស្រី​ Wipa បន្ត​ទៀតថា សភា​គ្រោង​នឹង​លើក​បញ្ហា​ទាំងនេះ​ជាមួយ​សភាពាណិជ្ជកម្ម​ថៃ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ទប់ស្កាត់​ ឲ្យបានឆាប់រហ័សជាទីបំផុត។

ទន្ទឹមនឹងនេះ ប្រធាន​បណ្តាញ​សហករណ៍​កសិកម្ម​ខេត្ត​ត្រាត លោក Wutthiphong Rattamon ​បាន​មាន​ប្រសាសន៍​ថា ផ្លែ​មង្ឃុត​ប្រហែល ៥ ម៉ឺន​តោន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​ចែក​ចាយ​នៅ​ឆ្នាំ​នេះ។ លោក​បាន​បន្ត​ថា ការ​ហាមប្រាម​របស់​កម្ពុជា​លើ​កសិផល​ថៃ​ បាន​ធ្វើ​ឲ្យ​លោកមាន​ការ​ព្រួយ​បារម្ភ បើ​ទោះ​ជា​ទីផ្សារ​កម្ពុជា​ មាន​ត្រឹម​តែ ៥% ទៅ ១០% ​នៃ​ការ​នាំ​ចេញ​ផ្លែ​មង្ឃុត​របស់​ថៃ​ក៏​ដោយ។

គួរជម្រាបជូនថា យោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បានណែនាំឲ្យនាយកដ្ឋានពាណិជ្ជកម្មបរទេស ដាក់ចេញវិធានការឆ្លើយតបភ្លាមៗ ជុំវិញបញ្ហានេះ ដោយ​បន្ត​ថា ក្រសួង​ក៏​មាន​គោល​បំណង​ការពារ​កសិករ​ថៃ និង​រក្សា​ស្ថិរភាព​តម្លៃ​ក្នុង​ស្រុក ដែល​អាច​នឹង​រង​ផល​ប៉ះពាល់​ ដោយសាររឹតត្បិតរបស់កម្ពុជា ផងដែរ៕

The post អ្នកនាំចេញផ្លែឈើថៃ រងផលប៉ះពាល់ខ្លាំងដោយសារតែរឹតត្បិតការនាំចូលរបស់កម្ពុជា appeared first on .