ករណីឆបោក

អាស៊ី ខាតបង់លុយសរុបជាង ១១៤ពាន់លានដុល្លារ ដោយសារការឆបោក នៅក្នុងឆ្នាំ២០២៥
របាយការណ៍របស់អង្គការសហប្រជាជាតិ បានបង្ហាញឲ្យដឹងនៅពេលថ្មីៗនេះថា ជនរងគ្រោះនៃការឆបោកតាមអ៊ីនធឺណិតឆ្លងដែននៅតំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់បានខាតបង់រហូតដល់ ១១៤,១ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ពោលគឺបានកើនឡើងបីដង បើធៀបទៅនឹងឆ្នាំ២០២៣។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ជុំវិញការឆបោកតាមអ៊ីនធឺណិត ភាគច្រើនគឺកើតឡើងមកពីការក្លែងបន្លំវិនិយោគ ដែលបានធ្វើឲ្យជនរងគ្រោះខាតបង់ប្រមាណពី ៨៨,៣ពាន់លានដុល្លារ ទៅ ១១៤,១ពាន់លានដុល្លារ កាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ថ្មីពីការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)។

គួរឲ្យដឹងថា ឧស្សាហកម្ម​បោកប្រាស់​តាម​អ៊ីនធឺណិត​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង​ ជាពិសេសនៅក្នុងអាស៊ីអាគ្នេយ៍​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​ក្រុម​ឧក្រិដ្ឋជន​ដែល​មាន​ការ​រៀបចំ​ដំបូង​ភាគច្រើន​ផ្តោត​លើ​អ្នក​និយាយ​ភាសា​ចិន មុន​ពេល​ពង្រីក​វិសាលភាព​របស់​ពួកគេ និង​កំណត់​គោលដៅ​លើ​ជនរងគ្រោះផ្សេងទៀត នៅ​ទូទាំង​ពិភពលោក។

យ៉ាងណាមិញ បើតាមរបាយការណ៍ពី​ UNODC ​បាន​និយាយទៀត​ថា ពួកគេ​ក៏​ជ្រើសរើស​ និង​ជួញដូរ​អ្នក​បោកប្រាស់​ពី​ជុំវិញ​ពិភពលោក​ផង​ដែរ ដោយ​មាន​បុគ្គល​មក​ពី​ប្រទេស និង​ដែនដី​យ៉ាងហោចណាស់ ៨០ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​បរិវេណ​បោកប្រាស់​ទូទាំង​តំបន់​ទន្លេមេគង្គ។

គួរជម្រាបជូនផងដែរថា ទំហំនៃការខាតបង់ដោយសារការបោកប្រាស់កាលពីឆ្នាំមុន ហាក់បានកើនឡើងយ៉ាងខ្លាំង បើធៀបទៅនឹងចំនួនប៉ាន់ស្មានចន្លោះពី ១៨ពាន់លានដុល្លារ ទៅ ៣៧ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ដែលនេះហាក់បានឆ្លុះបញ្ចាំងពីការពង្រីកយ៉ាងខ្លាំងនៃសេដ្ឋកិច្ចឧក្រិដ្ឋកម្មនេះ៕​

The post អាស៊ី ខាតបង់លុយសរុបជាង ១១៤ពាន់លានដុល្លារ ដោយសារការឆបោក នៅក្នុងឆ្នាំ២០២៥ appeared first on .

ជនជាតិម៉ាឡេស៊ី ខាតលុយជាង ២០០លានដុល្លារដោយសារការឆបោកតាមអនឡាញក្នុងរយៈពេល ៥ខែ
យោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា ទឹកប្រាក់ប្រមាណ ៨៣០លានរីងហ្គីត (២០១,៧លានដុល្លារអាមេរិក) ត្រូវបានខាតបង់ដោយសារការបោកប្រាស់តាមអនឡាញ នៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ។

ក្រសួងបានកត់សម្គាល់ទៀតថា ការឆបោកជុំវិញវិនិយោគ បានបណ្តាលឲ្យមានការខាតបង់ខ្ពស់បំផុត ដោយកើនឡើងពី ៨៤៨,៦២លានរីងហ្គីតក្នុងឆ្នាំ២០២៤ ដល់ ១,៤៦ពាន់លានរីងហ្គីតក្នុងឆ្នាំ២០២៥ និងមានចំនួន ៣៦១,៦៣លានរីងហ្គីតរហូតមកដល់ពេលនេះ នៅឆ្នាំនេះ។

ទន្ទឹមនឹងនេះ ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ បានកើតឡើងជាបន្តបន្ទាប់ ដោយមានការខាតបង់សរុបចំនួន ៤៩៧,១២លានរីងហ្គីតក្នុងឆ្នាំ២០២៤ , ៨០២,៤៧លានរីងហ្គីតក្នុងឆ្នាំ២០២៥ និង ២៣៥,៦៣លានរីងហ្គីតគិតត្រឹមខែឧសភា នៅឆ្នាំនេះ។

មិនតែប៉ុណ្ណោះ ចំពោះការខាតបង់ដែលបណ្តាលមកពីការឆបោកស្នេហា មានចំនួន ៤៥,៨៧លានរីងហ្គីតក្នុងឆ្នាំ២០២៤ , ៤៧,៤៤លានរីងហ្គីតក្នុងឆ្នាំ២០២៥ និង ១៧,៧៦លានរីងហ្គីតនៅឆ្នាំនេះ។

គួរជម្រាបជូនថា ក្រសួងមហាផ្ទៃម៉ាឡេស៊ី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដោយពង្រឹងមជ្ឈមណ្ឌលឆ្លើយតបការឆបោកជាតិ (NSRC) ដែលដំណើរការ ២៤ម៉ោងក្នុងមួយថ្ងៃ និងចាត់វិធានការរហ័សដើម្បីបង្កកគណនីធនាគារ និងដាក់កម្រិតប្រតិបត្តិការ។ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០២២ មក មជ្ឈមណ្ឌលនេះបានបង្កកមូលនិធិទាក់ទងនឹងការឆបោកចំនួន ៣២,៤៩លានរីងហ្គីតដោយជោគជ័យ ដែលប្រហែលមួយភាគបីត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕​

The post ជនជាតិម៉ាឡេស៊ី ខាតលុយជាង ២០០លានដុល្លារដោយសារការឆបោកតាមអនឡាញក្នុងរយៈពេល ៥ខែ appeared first on .

ចំនួនករណីឆបោកតាមអនឡាញនៅម៉ាឡេស៊ី កើនឡើង ៨៧% ខាតបង់ទឹកប្រាក់អស់ ៧៣០លានដុល្លារ
យោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់ បាននិយាយថា ការខាតបង់ដែលបណ្តាលមកពីករណីឆបោកតាមអនឡាញនៅម៉ាឡេស៊ី បានឈានដល់ ២,៦៧ពាន់លានរីងហ្គីត (ប្រហែល ៧៣០លានដុល្លារ) កាលពីឆ្នាំមុន ដែលជាការកើនឡើងយ៉ាងខ្លាំង បើធៀបទៅនឹងចំនួន ១,៥៧ពាន់លានដុល្លាររីងហ្គីតដែលត្រូវបានកត់ត្រា នៅក្នុងឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

អគ្គស្នងការនគរបាលជាតិម៉ាឡេស៊ី លោក Tan Sri Mohd Khalid Ismail Mohd Khalid Ismail បាននិយាយថា ករណីឆបោកតាមអ៊ីនធឺណិតបានកើនឡើង ៨៧% ក្នុងឆ្នាំ២០២៥ ដោយមានករណីសរុបចំនួន ៦៦ ២០៤ ដែលត្រូវបានរាយការណ៍ បើប្រៀបធៀបទៅនឹងចំនួនត្រឹម ៣៥ ៣៦៨ ករណី កាលពីឆ្នាំ២០២៤។

លោក Khalid Ismail បានមានប្រសាសន៍ទៀតថា ការឆបោកតាមទូរស័ព្ទនៅតែជាការគំរាមកំហែងដ៏ធំបំផុត ដោយមានករណីសរុបចំនួន ២៨ ៣៨៨ ត្រូវបានរាយការណ៍។

យ៉ាងណាមិញ ជុំវិញបញ្ហាដ៏ធំនេះ លោក Khalid Ismail បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលម៉ាឡេស៊ី បានដាក់ចេញនូវវិធានការបង្ការ រួមទាំងការបំពាក់ជំនាញដល់សាធារណជន ដើម្បីកំណត់អត្តសញ្ញាណឧបាយកលព្រហ្មទណ្ឌ ដែលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិត៕​

The post ចំនួនករណីឆបោកតាមអនឡាញនៅម៉ាឡេស៊ី កើនឡើង ៨៧% ខាតបង់ទឹកប្រាក់អស់ ៧៣០លានដុល្លារ appeared first on .

អ្នកជំនួញម្នាក់ខាតបង់អស់ជិត ៤លានដុល្លារ ដោយសារចាញ់បោក AI បន្លំធ្វើជានាយករដ្ឋមន្ត្រីសិង្ហបុរី
ជនរងគ្រោះដែលជាអ្នកជំនួញម្នាក់ ត្រូវបានគេបោកប្រាស់អស់ជិត ៤លានដុល្លារ បន្ទាប់ពីត្រូវបានគេអញ្ជើញឲ្យចូលរួមនៅក្នុងសន្និសីទវីដេអូតាមអនឡាញក្លែងក្លាយមួយ ដែលនិយាយអំពីស្ថានភាពនៅច្រកសមុទ្រ Hormuz ដោយក្នុងនោះរួមមាននាយករដ្ឋមន្ត្រីសិង្ហបុរីក្លែងក្លាយផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យោងតាមប៉ូលីសសិង្ហបុរី កាលពីពេលថ្មីៗនេះ​បានព្រមានអំពីការបោកប្រាស់ដែលផ្តោតលើអ្នកជំនួញដែលធ្លាប់បានដោះស្រាយជាមួយមន្ត្រីរដ្ឋាភិបាលសិង្ហបុរី។ ជនរងគ្រោះម្នាក់ត្រូវបានគេបោកប្រាស់អស់ ៤,៩លានដុល្លារសិង្ហបុរី (៣,៨លានដុល្លារអាមេរិក) បន្ទាប់ពីទទួលបានសារ WhatsApp ដែលមានរូបភាពរបស់លេខាធិការគណៈរដ្ឋមន្ត្រី លោក Wong Hong Kuan។

ក្រុមបោកប្រាស់បានស្នើសុំឱ្យអ្នកជំនួញរូបនោះ ចូលរួមកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ហើយសន្យាថានឹងផ្តល់ជូនអ៊ីមែលពីខាងលេខាធិការគណៈរដ្ឋមន្ត្រី ទាក់ទងនឹងជំនួយហិរញ្ញវត្ថុបន្ទាន់សម្រាប់រដ្ឋាភិបាល ដោយសារតែស្ថានភាពនៅក្នុងច្រកសមុទ្រ Hormuz។

បន្ទាប់ពីកិច្ចប្រជុំ ក្រុមបោកប្រាស់ម្នាក់ដែលក្លែងខ្លួនជាមេធាវីបានទាក់ទងជនរងគ្រោះជាឯកជនដើម្បីបញ្ចុះបញ្ចូលឲ្យផ្ទេរប្រាក់។ ជនរងគ្រោះបានផ្ទេរប្រាក់រាប់លានដុល្លារតាមរយៈប្រតិបត្តិការជាបន្តបន្ទាប់ទៅកាន់គណនីអាជីវកម្មដែលផ្តល់ដោយក្រុមបោកប្រាស់។ បន្ទាប់ពីផ្ទេរប្រាក់ ជនរងគ្រោះមានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតី ហើយបានទាក់ទងលេខាធិការគណៈរដ្ឋមន្ត្រីភ្លាមៗ។ នៅពេលនោះហើយដែលគាត់បានរកឃើញថាគាត់ត្រូវបានគេបោកប្រាស់។

យោងតាមប៉ូលីសសិង្ហបុរី បានប្រកាសនៅថ្ងៃទី១៦ ខែឧសភាថា ពួកគេបានទទួលវីដេអូនៃកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណិត Zoom ដែលទាក់ទងនឹងការបោកប្រាស់។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងទាំងស្រុងដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតរូបភាព និងសំឡេងក្លែងក្លាយដែលមើលទៅដូចជាពិត (deepfake)៕​

The post អ្នកជំនួញម្នាក់ខាតបង់អស់ជិត ៤លានដុល្លារ ដោយសារចាញ់បោក AI បន្លំធ្វើជានាយករដ្ឋមន្ត្រីសិង្ហបុរី appeared first on .

ជប៉ុន ខាតបង់ទឹកប្រាក់សរុបជិត ១ពាន់លានដុល្លារ ដោយសារការបោកប្រាស់
យោងតាមក្រុមប៉ូលិស បានបង្ហាញឲ្យដឹងកាលពីថ្ងៃទី១២ ខែកុម្ភៈថា ក្រុមឧក្រិដ្ឋជនរបស់ប្រទេសជប៉ុន រកចំណូលបានប្រមាណ ៩២០លានដុល្លារ ពីការក្លែងបន្លំដែលបានរៀបចំទុកមុន កាលពីឆ្នាំ២០២៥ ដែលស្ទើតែជាការកើនឡើងទ្វេដងនៃកំណត់ត្រានៅក្នុងឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ការក្លែងបន្លំ និងការបោកប្រាស់ដែលត្រូវបានរៀបចំទុកមុន ឬគេហៅថា “Tokuryu” បានក្លាយជាបញ្ហាដ៏ស្មុគស្មាញថ្មីមួយសម្រាប់ប្រទេសជប៉ុន បន្ទាប់ពីក្រុមក្មេងទំនើង yakuza ចាស់ៗ។

គួរឲ្យដឹងថា មេដឹកនាំក្រុម Tokuryu ដែលលាក់បាំងដោយភាពអនាមិកត្រូវបានគេដឹងថាប្រើកម្មវិធីផ្ញើសារផ្សេងៗ ដោយរក្សាខ្លួនពីការតាមដានបាន។ ទម្រង់នៃការក្លែងបន្លំនេះ រួមមានទាំងការបោកប្រាស់បែបសាមញ្ញ ដែលជនល្មើសធ្វើពុតជាសមាជិកគ្រួសារដែលមានបញ្ហាដើម្បីដកសាច់ប្រាក់ពីជនរងគ្រោះ។

កាលពីឆ្នាំមុន ការក្លែងបន្លំទម្រង់ទាំងនេះបានធ្វើឲ្យប្រទេសជប៉ុនខាតបង់ទឹកប្រាក់ចំនួន ១៤១ពាន់លានយ៉េន (៩២០លានដុល្លារ) ដែលស្ទើរតែទ្វេដងនៃចំនួន ៧១,៩ពាន់លានយ៉េន ក្នុងឆ្នាំ២០២៤ ។នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយដោយទីភ្នាក់ងារប៉ូលីសជាតិ (NPA) កាលពីថ្ងៃព្រហស្បតិ៍។

ជម្រាបជូនថា ក្រុម Tokuryu ក៏ដូចជាក្រុមក្មេងទំនើង Yakuza ត្រូវបានគេជឿថានៅពីក្រោយការបោកប្រាស់ទាំងនេះ។ NPA បាននិយាយ ដោយលើកឡើងពីតួនាទីរបស់ពួកគេនៅក្នុងអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីគម្រោងផ្តល់មូលនិធិរហូតដល់ការរៀបចំជនល្មើស និងបំពាក់ឧបករណ៍ឧក្រិដ្ឋកម្មដល់ពួកគេ៕​

The post ជប៉ុន ខាតបង់ទឹកប្រាក់សរុបជិត ១ពាន់លានដុល្លារ ដោយសារការបោកប្រាស់ appeared first on .

ឥណ្ឌូណេស៊ី ខាតបង់លុយជាង ៥០០លានដុល្លារ ដោយសារការឆបោក កាលពីឆ្នាំមុន
យោងតាមអាជ្ញាធរសេវាកម្មហិរញ្ញវត្ថុឥណ្ឌូណេស៊ី (OJK) បានបង្ហាញឲ្យដឹងថា ការខាតបង់សរុបបណ្តាលមកពីការឆបោកលុយ ក្នុងឆ្នាំ២០២៥ កន្លងទៅ មានចំនួនរហូតដល់ ៩ទ្រីលានរូពី (៥៣៤លានដុល្លារ) ដោយក្នុងនោះមានគណនីពាក់ព័ន្ធចំនួន ១២៧ ០៤៧ ត្រូវបានបង្កក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

យោងតាមលោកស្រី Friderica Widyasari Dewi នាយក OJK បានបង្ហាញឲ្យដឹងទៀតថា មជ្ឈមណ្ឌលប្រឆាំងការឆបោករបស់ឥណ្ឌូណេស៊ី (IASC) រហូតមកដល់ពេលនេះ បានទទួលរបាយការណ៍សរុបជាង ៤១១ ០០០ ដែលបញ្ជាក់ពីទំហំធ្ងន់ធ្ងរនៃការក្លែងបន្លំហិរញ្ញវត្ថុ និងសកម្មភាពឆបោក។

ក្នុងចំណោមនេះ របាយការណ៍ជិត ២១៨ ៧០០ ត្រូវបានដាក់ជូនតាមរយៈធនាគារ និងអ្នកផ្តល់សេវាប្រព័ន្ធទូទាត់ ស្របពេលរបាយការណ៍ជាង ១៩២ ០០០ ផ្សេងទៀត ត្រូវបានដាក់ជូនតាមរយៈជនរងគ្រោះផ្ទាល់។

ជម្រាបជូនផងដែរថា ទាក់ទងនឹងការទទួលខុសត្រូវរបស់ស្ថាប័នហិរញ្ញវត្ថុ OJK បានរាយការណ៍ថា ស្ថាប័នសេវាកម្មហិរញ្ញវត្ថុ (PUJK) ចំនួន ១៩៣ ត្រូវបានជាប់ពាក់ព័ន្ធក្នុងករណីក្លែងបន្លំ៕​

The post ឥណ្ឌូណេស៊ី ខាតបង់លុយជាង ៥០០លានដុល្លារ ដោយសារការឆបោក កាលពីឆ្នាំមុន appeared first on .

វៀតណាម ខាតបង់ទឹកប្រាក់ជាង ៧០០លានដុល្លារ ដោយសារការឆបោកតាមអនឡាញ នៅឆ្នាំនេះ
យោងតាមសមាគមសន្តិសុខអ៊ីនធើណិតជាតិរបស់វៀតណាម (NCA) បានបង្ហាញឲ្យដឹងថា ការបោកប្រាស់តាមប្រព័ន្ធអនឡាញ បានធ្វើឲ្យប្រជានរបស់ខ្លួនខាតបង់ទឹកប្រាក់ចំនួន ១៨,៩ទ្រីលានដុង (៧៤៤លានដុល្លារ) នៅក្នុងឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

តាមរយ:ការស្ទង់មតិមួយ ធ្វើឡើងដោយ NCA ក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធើណិតសរុបចំនួន ៥៩ ០០០ នាក់ ចន្លោះថ្ងៃទី២៨ ខែវិច្ឆិកាដល់ថ្ងៃទី១៤ ខែធ្នូ លទ្ធផលបង្ហាញថាមានតែ ៤៥,៦៩% ប៉ុណ្ណោះនៃជនរងគ្រោះបានរាយការណ៍ពីការឆបោកទៅកាន់អាជ្ញាធរ ខណៈពេលដែល ៨៨,៩៨% បាននិយាយថាពួកគេបានជូនដំណឹងទៅកាន់មិត្តភក្តិ និងក្រុមគ្រួសារ ជុំវិញករណីឆបោក។

គួរឲ្យដឹងផងដែរថា វិធីសាស្រ្តទូទៅបំផុតដែលត្រូវបានប្រើប្រាស់ជាញឹកញាប់ដោយអ្នកបោកប្រាស់ ក្នុងឆ្នាំ២០២៤ នេះ រួមមានគម្រោងវិនិយោគក្លែងក្លាយ ការក្លែងបន្លំជាមន្ត្រីរដ្ឋាភិបាល ឬអង្គការ ការផ្តល់ជូនរង្វាន់ និងការផ្សព្វផ្សាយក្លែងក្លាយ។ យោងតាមការស្ទង់មតិ ៧០,៧២% នៃអ្នកប្រើប្រាស់ស្មាតហ្វូន បានជួបប្រទះនឹងការបាត់បង់ទ្រព្យសម្បត្តិ តាមរយ:ការបញ្ចុះបញ្ចូលឲ្យបោះទុនវិនិយោគផ្សេងៗ។

ទន្ទឹមនឹងនេះ ជនរងគ្រោះ ៦០% ផ្សេងទៀត បានរាយការណ៍ថាអ្នកបោកប្រាស់ បានក្លែងបន្លំធ្វើជាមន្ត្រីមកពីនាយកដ្ឋានប៉ូលីស តុលាការ ភ្នាក់ងារពន្ធដារ ឬធនាគារ ដោយបង្ខិតបង្ខំឲ្យពួកគេផ្ទេរប្រាក់ ដើម្បីដោះស្រាយការរំលោភបំពានផ្លូវច្បាប់ណាមួយ។

លោក Vu Ngoc Son ប្រធានផ្នែកបច្ចេកវិទ្យានៅ NCA បានព្រមានថា ការបោកប្រាស់តាមអ៊ីនធើណិតទំនងជានៅតែបន្តកើតមាន នៅឆ្នាំ២០២៥។ ទន្ទឹមនឹងអាជ្ញាធរ បានដាក់ចេញវិធានការជាច្រើន ដើម្បីឲ្យអ្នកប្រើប្រាស់ត្រូវតែមានការប្រុងប្រយ័ត្ន និងបង្កើនជំនាញសុវត្ថិភាពតាមអ៊ីនធើណិតរបស់ពួកគេនៅពេលប្រើប្រាស់៕

The post វៀតណាម ខាតបង់ទឹកប្រាក់ជាង ៧០០លានដុល្លារ ដោយសារការឆបោកតាមអនឡាញ នៅឆ្នាំនេះ appeared first on .

ថៃ​ រងការខាតបង់ទឹកប្រាក់ជាង ២០លានដុល្លារ ដោយសារការឆបោកតាម Facebook
យោងតាមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល លោក Prasert Jantararuangtong បានបង្ហាញឲ្យដឹងថាការឆបោកតាមរយ:បណ្តាញសង្គម Facebook បានធ្វើឲ្យប្រទេសថៃ រងការខាតបង់ទឹកប្រាក់សរុបដល់ទៅ ៧១៨លានបាត (២០,២លានដុល្លារអាមេរិក)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

ក្នុងអំឡុងការសង្ខេបសមិទ្ធិផលប្រចាំឆ្នាំដែលរៀបចំធ្វើឡើងដោយមជ្ឈមណ្ឌលប្រតិបត្តិការប្រឆាំងការឆបោកតាមអ៊ីនធើណិត (AOC) គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Prasert បាននិយាយថា AOC បានទទួលពាក្យបណ្តឹងសរុបជាង ១,១៧ លានករីណី តាមរយ:ការហៅចូលខ្សែទូរស័ព្ទទាន់ហេតុការណ៍ ១៤៤១។

ការខូចខាតសរុបដែលបានរាយការណ៍ពីការបោកប្រាស់តាមអ៊ីនធឺណិត ក្នុងអំឡុងពេលនោះ មានចំនួនទឹកប្រាក់ជាង ១៩ពាន់លានបាត ដែលក្នុងនោះបណ្តាញសង្គម Facebook បានលេចចេញជាបណ្តាញបោកប្រាស់ញឹកញាប់បំផុត មានចំនួនសរុបជា ២៦ ០០០ ករណី និងខាតបង់ទ្រព្យសម្បត្តិសរុប ៧១៨លានបាត។

ទន្ទឹមនឹងនេះ ការឆបោកតាមរយ:បណ្តាញទូទៅផ្សេងទៀត រួមមានការខលតាមទូរស័ព្ទ មានជាង ២២ ០០០ ករណី និងខាតបង់ប្រហែល ៩៤៥លានបាត តាមរយ:គេហទំព័រ ជាង ១៦ ០០០ ករណី និងខាតបង់ប្រហែល ១,១ពាន់លានបាត TikTok ៩៩៤ ករណី និងខាតបង់ប្រហែល ៦៥លានបាត និងផ្សេងទៀតជាង ២០ ០០០ ករណី ខាតបង់ប្រហែល ១,២ពាន់លានបាត។

គួរឲ្យដឹងផងដែរថា ទីក្រុងបាងកក បានជាប់ចំណាត់ថ្នាក់កំពូលនៃបញ្ជីតំបន់ដែលរងផលប៉ះពាល់ដោយការឆបោកច្រើនជាងគេ មានចំនួនសរុបជាង ៨៤ ០០០ ករណី និងតាមពីក្រោយដោយខេត្ត Samut Prakan, Nonthaburi, Chon Buri និង Pathum Thani។

ទន្ទឹមនឹងនេះដែរ ក្រុមមនុស្សដែលរងផលប៉ះពាល់ខ្លាំងជាងគេ មានអាយុចន្លោះពី ២០ឆ្នាំ ដល់ ៤៩ឆ្នាំ ដោយភាគច្រើនត្រូវបានកេងប្រវ័ញ្ចតាមរយ:ការផ្តល់ការងារក្លែងក្លាយ និងគម្រោងវិនិយោគតាមអ៊ីនធើណិត៕

The post ថៃ​ រងការខាតបង់ទឹកប្រាក់ជាង ២០លានដុល្លារ ដោយសារការឆបោកតាម Facebook appeared first on .

ពលរដ្ឋម៉ាឡេស៊ី ខាតបង់ជាង ១២ពាន់លានដុល្លារ ដោយសារករណីឆបោក កាលពីឆ្នាំមុន
យោងតាមក្រុមហ៊ុនបច្ចេកវិទ្យាគួរឲ្យជឿទុកចិត្ត Gogolook បានបង្ហាញឲ្យដឹងថា ប្រជាជនម៉ាឡេស៊ី បានទទួលរងការខាតបង់សរុបប្រមាណ ១២,៨ពាន់លានដុល្លារ ដោយសារករណីឆបោក កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។​

របាយការណ៍មួយបញ្ជាក់ពីស្ថានភាពនៃការបោកប្រាស់ ឆ្នាំ២០២៤ ដែលធ្វើឡើងដោយសម្ព័ន្ធប្រឆាំងការបោកប្រាស់សកល (GASA) និងចូលរួម​សហការ​ដោយក្រុមហ៊ុន Whoscall និង ScamAdviser បានរកឃើញថា ៧៤% នៃពលរដ្ឋម៉ាឡេស៊ី បានជួបប្រទះទៅនឹងការបោកប្រាស់យ៉ាងហោចណាស់ម្តងក្នុងមួយខែ ហើយ ៣២% នៃពួកគេទាំងនោះបានជួបប្រទះទៅនឹងការបាត់បង់ប្រាក់។

តែទោះជាយ៉ាងណាក៏ដោយ ចំនួនជនរងគ្រោះពិតប្រាកដអាចកើនឡើងច្រើនជាងនេះ ដោយសារ ៧០% នៃអ្នកដែលធ្លាប់ត្រូវបានគេបោកប្រាស់ មិនបានរាយការណ៍អំពីករណីរបស់ពួកគេទៅកាន់អាជ្ញាធរនោះឡើយ។

ប្រភពខាងលើនេះ ក៏បានបង្ហាញពីការកើនឡើងនៃការបោកប្រាស់ដែលដំណើរការដោយបញ្ញាសិប្បនិមិត្ត (AI) ផងដែរ ដែលកំពុងក្លាយជាបញ្ហាដ៏ធំមួយ ដោយសារតែ ២៥% នៃប្រជាជនម៉ាឡេស៊ី បានបង្ហាញពីភាពមិនប្រាកដប្រជាថា តើបច្ចេកវិទ្យា AI ធ្លាប់ជាប់ពាក់ព័ន្ធនឹងការបោកប្រាស់ដែលពួកគេបានជួបប្រទះឬអត់ នោះឡើយ៕

The post ពលរដ្ឋម៉ាឡេស៊ី ខាតបង់ជាង ១២ពាន់លានដុល្លារ ដោយសារករណីឆបោក កាលពីឆ្នាំមុន appeared first on .

ជនរងគ្រោះសិង្ហបុរី ខាតបង់លុយជិត ៣០០លានដុល្លារ ដោយសារការឆបោក
ស្ថានភាពបោកប្រាស់នៅក្នុងប្រទេសសិង្ហបុរី កាន់តែអាក្រក់ទៅៗ ដោយបានកើនឡើង ១៦,៣% ដល់ចំនួនជាង ២៦ ០០០ ករណី ខណ:ពេលដែលជនរងគ្រោះបានខាតបង់ទឹកប្រាក់សរុបជាង ៣៨៥លានដុល្លារសិង្ហបុរី (២៩៤លានដុល្លារ) ក្នុងរយ:ពេល ៦ខែដំបូងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។ ​

យោងតាមសិ្ថតិផ្លូវការមួយពីប៉ូលីសបានបង្ហាញឲ្យដឹងកាលពីថ្ងៃទី២២ ខែសីហាកន្លងទៅថា ប្រសិនបើគ្មានវិធានការទប់ស្កាត់ទេ នោះចំនួននៃការឆបោក និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត អាចនឹងធ្វើឲ្យជនរងគ្រោះបន្តខាតបង់ច្រើនជាង ៧៧០លានដុល្លារសិង្ហបុរី គិតរហូតដល់ចុងឆ្នាំ២០២៤ នេះ។

គួរឲ្យដឹងថា Facebook, Instagram និង Whatsapp ស្ថិតនៅក្នុងចំណោមបណ្តាញសង្គមធំៗ ផ្សេងទៀតដែលជនឆបោក ប្រើប្រាស់ច្រើនលើសលប់បំផុត ក្នុងអំឡុងរយ:ពេល ៦ខែកន្លងមកនេះ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី លោក Sun Xueling បាននិយាយថា តួលេខដ៏ច្រើននេះបានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង ដោយក្នុងនោះការឆបោកដោយបន្លំជាការវិនិយោគ និងការក្លែងបន្លំជាមន្ត្រីរដ្ឋាភិបាល គឺជាបញ្ហាប្រឈមពិសេសជាងគេ។

ជម្រាបជូនថា ក្នុងកំឡុងខែមករាដល់ខែមិថុនា ប៉ូលីសបានធ្វើការជាមួយបណ្តាធនាគារ ដោយបានការពារការខាតបង់ដែលអាចកើតមានជាង ២០០លានដុល្លារសិង្ហបុរី ជុំវិញការឆបោក និងបានលុបគណនីបោកប្រាស់ចំនួន ២ ៧០០ រួមទាំមការផ្សព្វផ្សាយពាណិជ្ជកម្មដែលគួរឲ្យសង្ស័យជាច្រើន ក្នុងអំឡុងពេលនោះផងដែរ៕ ​

The post ជនរងគ្រោះសិង្ហបុរី ខាតបង់លុយជិត ៣០០លានដុល្លារ ដោយសារការឆបោក appeared first on .